Connect with us

ព័ត៌មានជាតិ

ផ្ទេរ​សមត្ថកិច្ច​តុលាការ លើ​សំណុំរឿង​អ្នកលាក់អាវុធរបស់ឃាតក

បានផុស

នៅ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿងជនជាប់ចោទ លាក់ទុក​អាវុធ​របស់ជនដៃដល់បាញ់សម្លាប់មន្ត្រីនគរបាល ត្រូវបានចៅក្រមស៊ើបសួរសម្រេចផ្ទេរសមត្ថកិច្ចតុលាការ ទៅសាលាដំបូងខេត្តត្បូងឃ្មុំវិញ ដោយសារបទល្មើសបានកើតឡើងនៅទីនោះ ហើយជនជាប់ចោទ​មាន​​​​លំនៅស្ថាន​ខេត្តត្បូងឃ្មុំដែរ ។

ក្រោយការស៊ើបសួរអស់រយៈពេល២ថ្ងៃ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ជាផ្លូវការ លើសំណុំរឿងប្តីប្រពន្ធ២នាក់ ពីបទ កាន់កាប់ ឬដឹក​ជញ្ជូន​អាវុធដោយគ្មានការអនុញ្ញាត តាម​បញ្ញត្តិ​មាត្រា​៤៩០ នៃក្រមព្រហ្មទណ្ឌ (ពាក់ពន្ធ នឹងអាវុធខ្លី១​ដើមជា​របស់​ជន​ឧក្រិដ្ឋ​ឈ្មោះ អ៊ា ណារ៉េន បានយកទៅផ្ញើទុក) ។

បន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការ ហើយសំណុំរឿងនេះ បានចាត់ទៅចៅ​ក្រម​ស៊ើបសួរ ដើម្បីបន្តចំណាត់ការ ប៉ុន្តែ លោក ចៅក្រម លិ សុខា បានសម្រេចផ្ទេរសមត្ថកិច្ចទៅ​ឱ្យសាលា​ដំបូងខេត្តត្បូងឃ្មុំ ចាត់ការវិញ ដោយសារបទល្មើសបានកើតនៅត្បូងឃ្មុំ ហើយជនជាប់ចោទ​មានផ្ទះនៅ​ត្បូង​ឃ្មុំដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជាប្តីឈ្មោះ កាន់ ចាន្នា  អាយុ២៦ឆ្នាំ និង ស្ត្រីជាប្រពន្ធ ឈ្មោះ ហាយ ធីតា អាយុ៣២ឆ្នាំ មានអា​ស័យដ្ឋាន​ស្នាក់នៅភូមិសាទ្បង់១ ឃុំដារ ស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ​ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាល​នាយក​ដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ​ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១ ជាមួយ​កិច្ច​ប្រតិបត្តិ​ការបង្រ្កាបករណី ឃាតកម្ម បាញ់សម្លាប់មន្រ្តីនគរ​បាល​រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យបាន​បាញ់តដៃ​ជាមួយសមត្ថកិច្ច ហើយត្រូវបានកម្លាំងសមត្ថកិច្ច ប្រើសិទ្ធិការពារ​ខ្លួន បាញ់តបតទៅវិញទៅមក បណ្ដាល​ឲ្យជន​សង្សយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ​ស្លាប់នៅហ្នឹងកន្លែង ស្ថិតនៅចំណុច​ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម