អាជ្ញាធរ​រាជធានី​ភ្នំពេញ​ គ្រោង ​ទិញ​រថយន្ត​បូម​លូ​១៨​គ្រឿង​បន្ថែមទៀត ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ គ្រោង ​ទិញ​រថយន្ត​បូម​លូ​១៨​គ្រឿង​បន្ថែមទៀត ​

Published

on

​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​​ទិញ​រថយន្ត​សម្រាប់​បូម​លូ​ ចំនួន​១៨​គ្រឿង​ បន្ថែមទៀត ​ដើម្បី​ជំរុញ​ឲ្យ​ការ​ស្តារលូ​នៅក្នុង​រាជធានី​ភ្នំពេញ​ ដំណើរការ​ទៅបាន​រលូន និង​លឿន​ទៅតាម​ការគ្រោងទុក ​។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹងពី​លោក ​ឃួ​ង ស្រេង​ អភិបាល​​រាជធានី​ភ្នំពេញ​ ដែលបានថ្លែងនៅក្នុង​កិច្ចប្រជុំ​មួយ នា​ព្រឹក​ថ្ងៃ​ទី២០ ​ខែមករា​ ឆ្នាំ​២០២១​ ​ជាមួយ​អាជ្ញាធរ​​ខណ្ឌ​ទាំង​១៤ ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ ​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើកឡើងថា ការ​ស្ដារលូ ដោយ​ដៃ​មកដល់​សម័យនេះ គឺ​វា​ហួសពេល​ហើយ​។

លោកលើកឡើងថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ទិញ​រថយន្ត​សម្រាប់​បូម​លូ​ ចំនួន​១៨​គ្រឿង​ បន្ថែម​ទៀត​ ដើម្បី​ទ្រ​សភាពការណ៍​ ​​ឲ្យបាន​ល្អ លឿន ពិសេស​​​ត្រូវធ្វើ​ឲ្យ​បាន​ទាន់ពេល​នៅក្នុង​រដូវប្រាំង​នេះ​។ មានន័យថា ពេល​ភ្លៀង​ធ្លាក់​មកដល់​ប្រព័ន្ធ​លូ​យើង​អាច​ហូរ​បាន​ស្រួល​រំដោះ​ការលិចលង់​បានតែ​ម្តង​។​

ចំពោះ​ការងារ​ជួសជុល​ផ្លូវ​ ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​ លោក​ ឃួ​ង ស្រេង បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កំពុង​ជួសជុល​ផ្លូវ​ចំនួន​៣៨​ខ្សែ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការងារ​នេះ​ ​បានទទួល​ការសាទរ​​ពេញទំហឹង​ពី​សំណាក់​​​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ។​

ពាក់ព័ន្ធ​នឹង​ការងារ​នេះដែរ លោក​ ឃួ​ង ស្រេង បាន​ជំរុញ​និង​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បើ​មាន​ការដ្ឋាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន អាជ្ញាធរ​ខណ្ឌ​នោះ ត្រូវ​បញ្ចេញ​កម្លាំង​ចុះ​ដល់ទី​តាំង​ការដ្ឋាន ការពារ​ការដ្ឋាន​ទាំងនោះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ទៅដល់​ក្រុមហ៊ុន ដែល​កំពុង​ស្ថាបនាជៀស​វាង​មាន​បញ្ហា​ប្រឈម​កើតឡើង​សំដៅ​ធ្វើយ៉ាងណាឲ្យ​ការដ្ឋាន​អនុវត្ត​ការងារ​នេះ​បានល្អ និង​ទាន់​ពេល​វេលា​ទៅតាម​គម្រោង​ដែល​បានគ្រោង​ទុក​៕

អត្ថបទ​ ៖ ​ស្រីរ័ត្ន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services