Connect with us

ព័ត៌មានជាតិ

ច្រានចោលរឿង​​សូក​លុយ ១ម៉ឺន​ប្រាំពាន់ដុល្លារ ជាថ្នូរបានចូលក្របខ័ណ្ឌរដ្ឋ

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា បានចេញបដិសេធព័ត៌មានដែលផ្សព្វផ្សាយការ​សូក​ប៉ាន់ជាថ្នូរបានចូលបម្រើការងារជាមន្ត្រីក្របខ័ណ្ឌរបស់រដ្ឋ។

ការបដិសេធកើតមានឡើង បន្ទាប់ពីមាន​ព៌ត៌មានបានផ្សព្វផ្សាយមាន​មន្ត្រីពេទ្យមួយចំនួនចូល​ក្របខណ្ឌ​រដ្ឋនៅខេត្តបន្ទាយមានជ័យ ត្រូវសូកប្រាក់ ១៥ ០០០ ដុល្លារ ទើប​បានចូលធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោល​ទាំងស្រុងនូវការលើកឡើងនេះ ហើយចាត់ទុកថាជាការចុះផ្សាយចោទប្រកាន់​មានចរិតញុះ​ញង់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស​ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយ​មានជ័យ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ទាំងយប់ទាំងថ្ងៃគ្មានបានសម្រាក។

ក្រសួងសុខាភិបាល អះអាងថា ការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត​ មិនមានសិទ្ធិក្នុងការសម្រេចនោះឡើយ ពោលគឺគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់​ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ក្នុងការរៀបចំសំណើមកក្រសួងសុខាភិបាល ដោយ​ផ្អែកលើគោលការណ៍ណែនាំ។

ប្រសិនបើមានហេតុការណ៌កើតមានឡើងតាមការចោទប្រកាន់បែបនេះ​ ក្រសួងសុខាភិបាលស្នើសុំឲ្យអ្នកដែលបានលើកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភស្តុតាងច្បាស់លាស់ដើម្បីក្រសួងចាត់ការតាមនិតិវិធី​ ហើយទាំងអ្នកសូក​ និងអ្នកស៊ីសំណូក​ នឹងទទួលទោសដូចគ្នា។

ក្រសួងសុខាភិបាលក៏ប្រកាស ច្រានចោលទាំងស្រុង​នូវការចុះផ្សាយនេះ និងស្នើសុំឲ្យមាន​ការកែតម្រូវជាចាំបាច់​ផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម