Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង ទទូច​ស្នើសុំ​ការចូលរួម​ពី​អាជីវករ​លក់ដូរ​នៅ​បរិវេណ​សួនច្បារ​ខេត្ត ចូលរួម​អនុវត្តតាម​ការណែនាំ​របស់​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ យោងតាម​ប្រសាសន៍​ដឹកនាំ​របស់លោក ផុន ចាន់​និល អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ក្នុង​ការ​ជំរុញ​ការ​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ការ​បង្ក្រាប​បទល្មើស​នា​នា​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុង​សំរោង រួម​ទាំង​កិច្ចការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទីប្រជុំជន ពិសេស​នៅ​សួនច្បារ​ខេត្ត នៅ​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៣ លោក ប៊ុត វ៉ាន់​ដេ​ត អភិបាលរងក្រុង​សំរោង បាន​ដឹកនាំ​កងកម្លាំង​មាន​សមត្ថកិច្ច ដោយមាន​កិច្ចសហការ​ពី​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ចុះ​យាមល្បាត​នៅ​វេទិកា​អុំទូក និង​បរិវេណ​សួនច្បារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​វិធានការ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សំរោង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ក្រុមការងារ បាន​ជម្រាប​ជូន​ដល់​អាជីវករ​ដែល​លក់ដូរ​នៅ​បរិវេណ​សួនច្បារ ឱ្យមក​លក់ដូរ​ប្រមូលផ្តុំ​ខាងកើត​វិមានឯករាជ្យ មិន​អនុញ្ញាតឱ្យ​លក់​ពាសវាល​ពាសកាល​តា​ម​ចិត្ត​នោះទេ​។ ជាមួយគ្នានេះ ក៏​សូមជួយ​ចូលរួម​រៀបចំ​ទុកដាក់​សម្ភារៈ​របស់ខ្លួន ដោយ​ត្រូវ​ប្រមូល​ទុក និង​ដឹក​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​ក្រោយពេល​លក់ដូរ​រួច ហើយ​អាជ្ញាធរ មិន​អនុញ្ញាតឱ្យ​ទុក​សម្ភារៈ តុ កៅអី ធុង​ទឹកកក ជើង​ឆត្រ ឆត្រ ច​ង្ក្រា​ន្ត ចង្អើរ​…. នៅលើ​បរិវេណ​សួនច្បារ​នោះឡើយ ព្រោះថា ការ​ទុក​សម្ភារៈ​ទាំងនោះ បាន​បង្កឱ្យមាន​ខូច​សោ​ភណ្ឌ​ភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅលើ​សួន​។

​ក្រុមការងារ​ក្រុង នឹង​ប្រមូល​ដឹកជញ្ជូន​ចេញ​ក្រោយពី​ម៉ោង ១២:០០​នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៣ ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​អាជីវករ​មិន​ចូលរួម​សហការ​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម