ព័ត៌មានជាតិ
ចំណាំទុក ទីតាំងបន្ទប់ទឹកសាធារណៈទាំង ១២ កន្លែងនៅរាជធានីភ្នំពេញ ចូលមិនតម្រូវឲ្យបង់ប្រាក់ទេ
រដ្ឋបាលរាជធានីភ្នំពេញបានពង្រាយ បង្គន់អនាម័យ នៅតាមទីសាធារណៈនានាចំនួន១២កន្លែង។ ការពង្រាយតាមតំបន់សំខាន់ៗ ជាពិសេសនៅតាមបណ្ដាសួនច្បារនានា ធ្វើយ៉ាងណាឱ្យបរិស្ថានមានលក្ខណៈល្អប្រសើរ ចៀសវាងការបន្ទោរបង់ពាសវាលពាសកាល បង្កើតរូបភាពអាក្រក់ដល់មុខមាត់រាជធានីភ្នំពេញ។
ទីតាំងបន្ទប់ទឹកសាធារណៈទាំំង ១២ កន្លែងមាន៖
១/ នៅមុខវត្តបទុមវត្តីមានចំនួនពីរកន្លែង
២/ សួនកុមារចំនួន១០បង្គន់
៣/ សួនក្រមង៉ុយចំនួន១០បង្គន់
៤/ នៅតំបន់កំពង់ដអរិយក្សត្រចំនួន១៨បង្គន់
៥/ នៅខាងលិចរង្វង់មូលសម្ដេចជួនណាត ៦បង្គន់
៦/ នៅបញ្ជរទេសចរណ៍ចំនួន២០បង្គន់
៧/ នៅសួនច្បារក្រសួងការពារជាតិ ចំនួន៦បង្គន់
៨/ នៅសួនច្បារវត្តភ្នំចំនួន ១០បង្គន់
៩/ នៅបេនឡានក្រុងឬទីលានប្រជាធិបតេយ្យខណ្ឌឬស្សីកែវចំនួន ១៥បង្គន់
១០/ នៅសួនព្រះនាងប្រាជ្ញាបារមីចំនួន១៥បង្គន់
១១/ នៅទីលានប្រជាធិបតេយ្យចាស់ចំនួន៦បង្គន់
១២/ នៅក្រោយក្រសួងសាធារណៈការនិងដឹកជញ្ជូនជាប់នឹងស្ថានទូតអាមេរិកជាមួយនិងសួនច្បារយាយពេញចំនួន២ បង្គន់ ដែលបង្គន់ទាំងនេះមានលក្ខណៈទំនើបនិងមានអនាម័យ។
គួរបញ្ជាក់ថា បង្គន់អនាម័យនៅទីសាធារណៈទាំងអស់នេះ គឺស្ថិតនៅក្រោមការមើលថែទាំ ពីកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយអ្នកចូលបង្គន់ទាំងនេះ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ