ព័ត៌មានជាតិ
អ្នកស្លាប់ក្នុងករណីបាញ់ប្រហារនៅក្រុងព្រះសីហនុ ជាជនជាតិចិន
បុរសជនជាតិចិនម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងពេលធ្វើដំណើរតាមរថយន្ត ត្រង់ចំណុចវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង២០នាទី នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ កម្ពុជាថ្មី ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីឃាតកម្មនេះ បានបណ្ដាលឱ្យជនជាតិចិនម្នាក់ស្លាប់ ។ ប្រភពបន្តថា នៅមុខពេលកើតហេតុ ជនរងគ្រោះ និងអ្នកបើកបររថយន្តម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវអូតែល៧ជាន់ លុះបន្តិចក្រោយមក ក៏មានខ្មាន់កាំភ្លើងបាញ់ប្រហារមកលើរថយន្តចំនួន៣គ្រាប់ បណ្ដាលឱ្យត្រូវអ្នកអង្គុយខាងក្រោយស្លាប់តែម្ដង ហើយអ្នកបើកបរពុំមានរងរបួសអ្វីឡើយ ហើយបានបន្តដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ស្ថិតក្នុងសង្កាត់លេខ២ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ កម្ពុជាថ្មី ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា សមត្ថកិច្ចបានហ៊ុំព័ទ្ឋទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី៕
សូមរង់ចាំអានព័ត៌មានបន្ថែមនៅពេលក្រោយទៀត!
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង