Connect with us

ព័ត៌មានជាតិ

ភោជនីយដ្ឋាន​បាយ័ន បើក​សម្ពោធ​ជា​ផ្លូវការ សាខា​ទី​៦ លើផ្លូវ​២០០៤

បានផុស

នៅ

ភ្នំពេញ ៖ ភោជនីយដ្ឋាន​បាយ័ន​២០០៤ ដែលជា​ភោជនីយដ្ឋាន​លំដាប់​លេខ​១ លើ​ការផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ បាន​សម្ពោ​ធ​ដំណើរ​ជា​ផ្លូវការ ដើម្បី​បើក​បម្រើ​សេវាកម្ម​ជូន​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​នូវ​អាហារ​ពេលព្រឹក និង​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​ពិសារ ព្រមទាំង​នូវ​ផ្តល់​សេវាកម្ម​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេងៗ បាន​បើក​សម្ពោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ឧសភា ឆ្នាំ​២០២៣ នេះហើយ​។ ​ភោជនីយដ្ឋាន​បាយ័ន​២០០៤ ត្រូវបាន​វិនិយោគ​ទិញ​ហ្វ្រេ​ន​ឆាយ ដោយ​លោកស្រី ម៉េង សុ​ភក្ត្រ​នារី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​បើកសម្ពោធ​ជា​ផ្លូវការ​ភោជនីយដ្ឋាន​បាយ័ន​២០០៤ លោកស្រី ថេ ដា​ឡែ​ន ស្ថាបនិក​ភោជនីយដ្ឋាន​បាយ័ន​មានប្រសាសន៍ថា ក្រុមហ៊ុន​បាយ័ន​គ្រុប បាននឹងកំពុង បោះ​ជំ​ហ៊ាន​ទៅមុខ​ប្រកបទៅដោយ​ថាមពល​ជាមួយនិង​ប្រតិបត្តិការ​គ្រប់យ៉ាង​ពេញលេញ​គ្រប់​សាខា ខណៈ​សាខា​ទី​៦​នេះ ត្រូវបាន​វិនិយោគ​ដោយផ្ទាល់​ពី​លោក ឈាន ឆដា​ណាន់ តំណាង​ភរិយា​របស់លោក​គឺ លោកស្រី ម៉េង សុភ​ក្រ័​នារី​។ ហើយ​ពួកគាត់ ក៏​នឹង​ការត្រៀម បើក​សាខា​ថ្មី​៤​សាខា​បន្ថែមទៀត​ក្នុង​កញ្ចប់​វិនិយោគ​ដោយផ្ទាល់​ផងដែរ​។​

​លោកស្រី​បាន​ថ្លែងបន្តថា លោកស្រី ម៉េង សុ​ភក្ត្រ​នារី ក៏​ជា​ម្ចាស់​ហ្វែ​ន​ឆាយ​បាយ័ន កាល់ម៉ែត និង​ជា​ម្ចាស់ អូន​គុយទាវ​ហ្វ​ន​ឆាយ​៤​សាខា ក្នុងចំណោម​៨​សាខា រួមមាន (១).​អូន​គុយទាវ​សាខា​ម៉ៅ​សេទុង (២).​អូន​គុយទាវ​សាខា​ឈូក​មាស (៣).​អូន​គុយទាវ​សាខា​ជីបម៉ុង​លែ​ន​ម៉ាក​២៧១ និង​(៤).​អូន​គុយ​សាខា​រោងកុន​លុច។

លោក​បន្ថែម​ថា ភោជនីយដ្ឋាន​បាយ័ន នឹង​បើក​ប្រតិបត្តិ​ការបន្ថែម​សាខា គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ឥតឈប់ឈរ​ពី​សំណាក់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​នៅ​គ្រប់​មជ្ឈដ្ឋាន​និង​ទីតាំង​សំខាន់ៗ​នៅក្នុង​ក្រុងភ្នំពេញ​។​

​សូមជម្រាបថា ភោជនីយដ្ឋាន​បាយ័ន​បាន​បើក​ដំណើរការ​រយៈពេល​១៥​ឆ្នាំ​ហើយ​ក្នុង​បម្រើ​សេវាកម្ម​ជូន​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​នូវ អាហារ​ពេលព្រឹក​និង​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​ពិសារ មាន​ផ្តល់​សេវាកម្ម​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេងៗ​ទាំង​ក្នុង​ភោជនីយដ្ឋាន និង​ការរៀបចំ​កម្មវិធី​ជប់លៀង​ទៅដល់​គេហដ្ឋាន​របស់​អតិថិជន ហើយ​ជាពិសេស​ភោជនីយដ្ឋាន​ក៏មាន​សេវាកម្ម​រៀប​បន្ទប់​សម្រាប់​កម្មវិធី​ប្រជុំ កម្មវិធី​សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​។

មកដល់​បច្ចុប្បន្ននេះ ភោជនីយដ្ឋាន​បាយ័ន​មាន​ចំនួន​៦​សាខា រួមមាន សាខា​ទី​១ គឺ​សាខា​បាយ័ន​បឹង​ស្នោ បាន​បើក​សម្ពោ​ធ នៅក្នុង​ឆ្នាំ​២០០៩ ,​សាខា​ទី​២ គឺ​សាខា​បាយ័ន ៥៩៨ ទល់មុខ​ស្នងការ​ក្រុង បាន​បើក​សម្ពោ​ធ​នៅក្នុង​ឆ្នាំ​២០១៩, សាខា​ទី​៣ គឺ​សាខា​បាយ័ន​ព្រៃ​ស បាន​បើក​សម្ពោ​ធ​នៅក្នុង​ឆ្នាំ​២០២១ ,​សាខា​ទី​៤ គឺ​សាខា​បាយ័ន​សែន សុខ បាន​បើក​សម្ពោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០២២ និង​សាខា​ទី​៥ គឺ​សាខា​បាយ័ន​កាល់ម៉ែត បើក​សម្ពោ​ធ​នៅ ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២២ ខណៈ​សាខា​ថ្មី​ទី​៦​នេះ គឺ​បាយ័ន​សាខា​២០០៤ បាន​បើក​សម្ពោ​ធ​ចាំ​ជា​ផ្លូវ​នា​ថ្ងៃនេះ ជាមួយនឹង​ចក្ខុវិស័យ​រួម នោះ​គឺ ជា​ភោជនីយដ្ឋាន​លំដាប់​លេខ​១ លើ​ការផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ជាមួយ​បទពិសោធន៍​ល្អៗ ភាពកក់ក្តៅ ភាព​ពេញចិត្ត ដែលជា​ជំរើស​ទី​១​ក្នុង​ចិត្ត​របស់​អតិថិជន​។​

​បច្ចុប្បន្ន ភោជនីយដ្ឋាន​បាយ័ន​បាន​បើក​លក់​ហ្វ្រេ​ន​ឆាយ​បន្ថែមទៀត ដើម្បី​ពង្រីក​សាខា​បន្ថែមទៀត​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ដោយ​ដៃគូ​វិនិយោគ​ដែលមាន​បំណង​ទិញ​ហ្វ្រេ​ន​ឆាយ​នេះ ដាក់​តែ​ដើមទុន​វិនិយោគ និង​រង់ចាំ​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​បាយ័ន នឹង​រៀបចំ​ប្រព័ន្ធ​ដំណើរការ​និង​គ្រប់គ្រង​លើ​ប្រតិបត្តិការ​ប្រចាំថ្ងៃ ដូចជា​គ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​ហិរញ្ញវត្ថុ គ្រប់គ្រង​ទីផ្សារ ការលក់ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ ។

​ព័ត៌មាន​បន្ថែម​សម្រាប់​ដៃគូ​វិនិយោគ​ដែលមាន​បំណង​ទិញ​ហ្វ្រេ​ន​ឆាយ​ភោជនីយដ្ឋាន​បាយ័ន សូម​ទំនាក់ទំនង​មក​ទូរ​សព្ទ​លេខ​៖ 095 7777 48/096 7777 430 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម