ព័ត៌មានជាតិ
ទីក្រុងឆាងវ៉ុន ផ្តល់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿងដល់ខេត្តព្រះសីហនុ
ទីក្រុង ឆាងវ៉ុន ស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បាននាំយករថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ យកទៅប្រើប្រាស់រក្សាសុវត្ថិភាពប្រជាជននៅខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីក្រុងឆាំងវ៉ុន(Changwon City)ជាទីក្រុងមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែលបានចែករំលែកនូវសម្ភារៈប្រើប្រាស់មធ្យោបាយរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងនេះ។ លោកថា ក្នុងនាមប្រជាជន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមថ្លែងអំណរគុណនិងជូនពរថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងឆាំងវ៉ុន (Changwon City)ដែលបានផ្ដល់នូវអំណោយរថយន្តសម្រាប់ជួយកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គិភ័យ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាកៀងគរ រកជំនួយជួយដល់ខេត្តព្រះសីហនុ ។
បច្ចុប្បន្នស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ មានរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង។ នេះបើតាម ការប្រាប់ឲ្យដឹងពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ៕
អត្ថបទ ៖ កោះពស់
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត