Connect with us

ចរាចរណ៍

ស្លាប់​៥​នាក់របួសធ្ងន់ស្រាល​១៤នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពីថ្ងៃ​ពុធ​ម្សិលមិញ​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៨លើក ​ស្លាប់​ចំនួន៥​នាក់ របួស​ចំនួន​១៤នាក់ ក្នុងនោះ​របួស​ធ្ងន់​ចំនួន​០៥​នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានីខេត្តចំនួន​០៥​។​

ចំណែក​រយៈពេល​២០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៨៧លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៣នាក់ របួស​ចំនួន​២៦៨ នាក់ របួសធ្ងន់​ចំនួន​១៦៨នាក់​។ រយៈពេល​២០​ថ្ងៃដើមខែ​មករា​នេះដែរ មាន​យានយន្ត​ល្មើស​ចំនួន​១៨៧០២ គ្រឿង ត្រូវបាន​ពិនិត្យនិង​ពិន័យ ក្នុងនោះ​ម៉ូតូ​ចំនួន​១៣៨៤៣គ្រឿង និង​រថយន្ត​គ្រប់​ប្រ​ភេទ​ចំនួន​៤៨៥៩ គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​៣៨៧៥ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៩៨៤ គ្រឿង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ថ្ងៃទី​២០ ខែមករា នេះដែរ នគរបាល​ចរាចរ​ណ៍​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​១០៧៧គ្រឿង ​មាន​ម៉ូតូ​ចំនួន​៧៨៩ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​២៨៨ គ្រឿង នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឆាយ គឹម​ខឿន​។​

ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​៧៨៩ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៦៦៦នាក់​, បើក​បរ​ល្មើស​សញ្ញា​ចំនួន​៥៥គ្រឿង​, បត់​ជែង​០៩ គ្រឿង​, ស្រវឹង​ចំនួន​១០ នាក់​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​២៧ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​២២ នាក់​។​

ចំណែក​រថយន្ត​ទាំង​២៨៨គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​២៤២គ្រឿង និង​រថយន្ត​ធំ​ចំនួន​៤៦គ្រឿង ហើយ​ក្នុងចំ​ណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​១៩ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំ​នួន​១៥នាក់​, ល្មើ​សញ្ញា​ចំនួន​២៣គ្រឿង​, បត់​ជែង​ចំនួន​២គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​១៨៤​នាក់​, លើស​ចំណុះ​ចំនួន​០៣ គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន​០២ នាក់​, អត់​ស្លាក​លេខ​ចំនួន​០៣ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​៣៧ នាក់​៕

​អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម