Connect with us

ព័ត៌មានជាតិ

ជនជាតិ​ចិន​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅមុន​កាស៊ីណូ​ផ្អើល​ក្រុងព្រះសីហនុ​

បានផុស

នៅ

បុរស​ជនជាតិ​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មិន​ស្គាល់​អត្តសញ្ញាណ​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់សម្លាប់​នៅ ខាងមុខ​កាស៊ីណូ​(​ជី​យ​វ​នី​សិន​)​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុតែម្តង។​ហេតុការ​ណ៍ដ៏​គួរឲ្យ​រន្ធត់​នេះ បានកើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០​២១ ស្ថិត​ក្នុងភូមិលេខ១ ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ទៅ​ករណី​ខាងលើនេះ បើតាមប្រភព​ព័ត៌​មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​ កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ស្ពាយ​ការ​បូប​ធំ​មួយ​ដើរ​ចេញពី​កាស៊ីណូ​(​ជី​យ​វ​នី​សិន​)​ ខាងលើ​ក៏​ស្រាប់តែមាន​ក្រុម​ជនសង្ស័យជិះ​រថយន្ត FordRanger Rapter ពណ៌​ខ្មៅមួយគ្រឿង ពាក់​ផ្លាកលេខ កម្ពុជា (១៤១៣) បាន​ចុះមក​បាញ់​ជន​រង​គ្រោះ​ឆៅៗ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​ ហើយ​ភ្លាមៗនោះ ត្រូវបាន​អ្នកបើករថយន្តរបស់ជនរងគ្រោះ​លើក​ជនរងគ្រោះ​ដាក់​លើ​រថយន្ត ម៉ាក ​(LAND ROVER )​ពាក់លេខស្លាក​ភ្នំពេញ​2AL.9459 ព​ណ៍ខ្មៅ​ក្នុង​គោលបំណង​នាំទៅកាន់មន្ទីរ ពេទ្យ ប៉ុន្តែរត្រូវបានក្រុម​ជនសង្ស័យជិះ​រថយន្តតាមបាញ់​ចំនួន​៤​គ្រាប់​បន្ថែមទៀត​(​សរុប​បាញ់​មុន​និង​ក្រោយ​ចំនួន​៥​គ្រាប់​) បណ្តាល​ឲ្យធ្លុះ​រថយន្ត​ចំនួន​៤​កន្លែងគឺ​កញ្ចក់ចំហៀ​ង​និង​ទ្វារ ខាង​តៃ​កុងចំ​នួន​២​គ្រាប់​ និង​ទ្វារ​ក្រោយ​ចំនួន​២​គ្រាប់ ប៉ុន្តែសំណាងល្អគ្រាប់កាំភ្លើងចុងក្រោយ​នេះ មិនបាន​បង្ករ​ឲ្យរងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​​ទេ​ គឺ​រង​ការខូចខាត​តែ​រថយន្ត​តែប៉ុណ្ណោះ​។

ក្រុម​ជនដៃដល់ក្រោយពី​ធ្វើសកម្មភាព​បាញ់​ប្រហារ​ជនរងគ្រោះ​រួ​ច​ក៏បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រ​មោល​តែម្តង​ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​បន្ត​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ស្ថិតក្នុងសង្កាត់​លេខ២ ក្រុងព្រះសីហនុ​(​មន្ទីរពេទ្យ​ចិន​)​ប៉ុន្តែមិនត្រូវ​បាន​គេ​ទ​ទួលនោះទេ ដោយសារ ជនរងគ្រោះ​បាន​ស្លាប់​មុនពេល​ប​ញ្ជូន​មក​មន្ទីរពេទ្យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មានប្រសាសន៍ប្រាប់​បណ្ដា​ញ​ផ្សព្វផ្សាយឲ្យ​ដឹង​ជាបឋម​ថា​ក្រោយ​កើតហេតុ​លោកបានបញ្ជាក​ម្លាំ​ង​ជំនាញ​ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច​ចម្រុះ​ក្នុង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ឡោមព័ទ្ធ​ទី​តាំ​ង​កើតហេតុ​និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនបង្ក​ ក្នុងនោះ​របាយការណ៍​បឋម​បញ្ជាក់ថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន ជិះ​រថយន្ដ​មួយគ្រឿងម៉ាក​Rang Rover​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បន្ថែមថា​ ជ​នស​ង្ស័​យដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ជិះ​រថយន្ដ​មួយគ្រឿង​ដែល​ក្រោយមក យក​រថយន្ត​នោះ​ទៅ​ទុក​ផ្លុ​ង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ហើយ​ចុះ​រត់គេចខ្លួន ក្នុងនោះ​ខ្មាន់កាំភ្លើង​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BI-1413​។ ​យ៉ាងណា​មិញ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​អះអាងថា ​កម្លាំង​ជំនាញ​កំពុង​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​។ ​ទោះបីជា​យ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មិនទាន់​អាចបញ្ជាក់ថា​ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​បាញ់​ប្រហារ​ទាំង​ព្រឹក​ព្រលឹម​នេះ បណ្ដាលមកពី​មូលហេតុ​អ្វី​នៅឡើយទេ​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជ្រាវ​បន្ត​។

​គួរបញ្ជាក់​ផងដែរ​ថា ករណី​បាញ់ប្រហារបែបនេះ​សំរាប់​ខេត្ត​ព្រះសីហនុ​មិនមែន​ទើប​កើតឡើង​ជា​លើក​ទី​១​ទេ គឺ​កើតមានច្រើន​ករណីមកហើយ ដោយ​កន្លងមក​ជនដៃដល់ភាគច្រើន ជា​ជន​ជាតិចិន​​បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា ៕

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម