អត់​ការងារធ្វើ ​ក្មេង​ស្ទាវ​បង្ហោះ​ម៉ូតូ​មួយ​ក្រុម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ណែនាំទាំង​យប់​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អត់​ការងារធ្វើ ​ក្មេង​ស្ទាវ​បង្ហោះ​ម៉ូតូ​មួយ​ក្រុម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ណែនាំទាំង​យប់​​

Published

on

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ល្បាត​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​របៀប​រៀបរយ ជូន​ប្រជាពលរដ្ឋ ឃាត់​បាន​ក្រុម​បង្ហោះ​ម៉ូតូ​នា​ពេលយប់​មួយ​ក្រុម ក្រោយពី​ធ្វើការ​អប់រំ ណែនាំ ទើប​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ និង លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ កម្លាំង​សមត្ថកិច្ច​ទាំងអស់​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ តែងតែ​ល្បាត​ជាប្រចាំ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀប​រៀបរយ ជូន​ប្រជាពលរដ្ឋ ឃាត់​បាន​ក្រុម​បង្ហោះ​ម៉ូតូ​នា​ពេលយប់​មួយក្រុម ក្រោយពី​ធ្វើការ អប់រំ ណែនាំ ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។​

ក្នុង​ការ​បង្ក្រាប​ក្រុម​បង្ហោះ​ម៉ូតូ​នា​ពេលយប់​ទាំងនេះ សមត្ថកិច្ច​បាន​ដោះ​មុខ​ម៉ូតូ​ឲ្យ​ពួកគេ​កាន់​ម្នា​ក់មួយៗ និង​ឲ្យ​ពួកគេ​ទាំងនោះ ស្រែក​ឮ​ៗ​ថា ពួក​ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀតហើយ …​ពួក​ខ្ញុំ​រៀង​ហើយ​… បើ​បង្ហោះ​លើក​ក្រោយ​ទៀត នឹង​ឲ្យ​ប៉ូលិស​ចាប់​ពួកគេ​ដាក់គុក ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ដើមឆ្នាំ​២០២១​នេះ ករណី​គ្រឿង ញៀន​នៅ​ខេត្ត​តា​កែវ​ហាក់​កំរើក​ឡើងវិញ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services