Connect with us

ព័ត៌មានជាតិ

ឯកឧត្ដមហ៊ុន ម៉ាណែត ៖ “មាន​ផ្លូវ មាន​ស្ពាន មានសង្ឃឹម” គឺជា​ទិស​ស្លោក​មួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានដាក់​ចេញ​ជា​គោលនយោបាយ​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ទាំង៤

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ចំនួន ៩ កន្លែង​នៃ​ឃុំ​ចំនួន ៥ ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៣នេះ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បាន​មាន​ប្រសាសន៍​ថា “មាន​ផ្លូវ មាន​ស្ពាន មានសង្ឃឹម” គឺជា​ទិស​ស្លោក​មួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានដាក់​ចេញ​ជា​គោលនយោបាយ​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ទាំង៤នោះគឺ ទឹក ផ្លូវ ភ្លើង និង​មនុស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​ផ្លូវត្រូវ​បានចាត់ទុក​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់​បំផុត ហើយ​ជា​កាតាលីករ​នៃ​ជីវភាព និង​សេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់ តួយ៉ាង​ការកសាង​ស្ពាន​នេះ គឺ​ស្មើនឹង​ការតភ្ជាប់​សរសៃឈាម​សេដ្ឋកិច្ចជាតិ ត​ភ្ជាប់​តំបន់​មួយ​ទៅ​តំបន់​មួយ ដើម្បី​បម្រើ​ដល់​ចរន្ត​នៃ​ចលនា​អភិវឌ្ឍ​ជាតិ និង​ប្រជាជន​។

ជា​សក្ខីកម្ម រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ គឺមាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការតភ្ជាប់​រាជធានី​-​ខេត្ត ឱ្យ​រួមគ្នា​តែមួយ ហើយ​ធ្វើដំណើរ​វិលជុំ​ដោយ​មិនបាច់​បក​ក្រោយ ពិសេស​ជា​យន្តការ​នៃ​ភ្ជាប់​សកម្មភាព​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ការដឹកជញ្ជូន​កសិផល​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំណាយ​តិច បម្រើឱ្យ​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ផង​, ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​សម្រាប់​ប្រជាជន​គ្រប់រូប សំដៅ​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។

ឯកឧត្ដម​ ក៏​សូម​ចូលរួម​ត្រេក​អរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​បម្រើ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​អ្នកស្រុក​ស្រី​សន្ធរ និង​ការធ្វើដំណើរ​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដែល​រួមមាន​៖ ស្ពានបេតុង​ថ្មី​ចំនួន ៩ កន្លែង ក្នុង​ឃុំ​ចំនួន ៥ រួមមាន​៖ ឃុំ​ផ្ទះ​កណ្តាល​, ឃុំ​ព្រែក​ដំបូក​, ឃុំ​ស្វាយ​ខ្សាច់​ភ្នំ​, ឃុំ​ឫស្សីស្រុក និង​ឃុំ​ព្រែក​រំដេង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ក្រុមហ៊ុន ប៉េង ហួត គ្រុប​។ ធ្លាប់ជា​ផ្លូវដី​លំ​ធម្មតា​ក្រោយ​ឆ្នាំ​រំដោះ ១៩៧៩ សម្រាប់​ថ្មើរជើង​, កង់​, រ​ទេះ​សេះ និង​រទេះ​គោ​-​ក្របី​ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​បាន​ក្លាយជា​ផ្លូវ​បេតុង​ថ្មីស្រឡាង ដែល​អាច​ពង្រីក​សក្តានុពល​នៃ​ការធ្វើដំណើរ​ប្រកបដោយ​ភាពងាយស្រួល​ផង និង​បម្រើ​ដល់​ការដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ​ផង​។

ខេត្តកំពង់ចាម ជា​ខេត្ត​ប្រកបដោយ​សក្កា​នុព​ល​ទាំង​ប្រជាជន និង​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។ ជាមួយនឹង​សក្តានុពល​ដ៏​សម្បូរ​បែបនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានរៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ជាច្រើន​សម្រាប់​ក្របខ័ណ្ឌ​ទូទាំងប្រទេស និយាយ​ជារួម និង​សម្រាប់​ខេត្តកំពង់ចាម​និយាយ​ដោយឡែក តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដែល​បម្រើ​ដល់​តម្រូវការ និង​អាទិភាព​ផ្នែក​សេដ្ឋកិច្ច ធនធានមនុស្ស និង​កសិកម្ម​។

ជាក់ស្តែង​ខេត្តកំពង់ចាម​បាន និង​កំពុង​ទទួលបាន​នូវ​សមិទ្ធផល​ផ្លូវ​បេតុង​ថ្មី ៩ កន្លែង ហើយក៏​កំពុង​ត្រៀម​ទទួលបាន​ផងដែរ​ផ្លូវ​បេតុង​ថ្មី​បន្ថែមទៀត​ស្របតាម​ដង​ទន្លេមេគង្គ ដើម្បី​ត​ភ្ជាប់​ទន្លេមេគង្គ​ត្រើយ​ខាងកើត​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​។​

ឯកឧត្ដម​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ទាំងអស់ និយាយ​ជារួម និង​អ្នកស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និយាយ​ដោយឡែក ដែល​បាន​ជឿជាក់ ជឿទុកចិត្ត ហើយ​ចូលរួម​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​សង្គ្រោះ និង​ការពារ​ជីវិត​ពី​ជំងឺ​ដ៏​កាច​សាហាវ រាតត្បាត​ជា​សាកល និង​សម្លាប់​ជីវិត​ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​ជាង ៣​ពាន់​នាក់​ផងដែរ​នៅ​កម្ពុជា​។

ការ​ចេញទៅ​ចាក់​វ៉ាក់សាំង​នេះ គឺជា​បង្ហាញ​យ៉ាងច្បាស់​ពី​ការជឿជាក់ និង​ទំនុកចិត្ត​មកលើ​រាជរដ្ឋាភិបាល ជាពិសេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​ហ៊ាន​ផ្ញើ​ជីវិត ហើយ​មាន​ភាព​ប្រាកដ​ច្បាស់​ក្នុង​ចិត្ត​ថា សម្តេច​តេ​ជោ គឺជា​អ្នក​សង្គ្រោះ​ជីវិត​ប្រជាជន និង​ការពារ​ជីវិត​ប្រជាជន​គ្រប់ពេលវេលា​។

ទិន្នន័យ​នៃ​ការចាក់​វ៉ាក់សាំង គឺជា​ទិន្នន័យ​បង្ហាញ​អំពី​ការជឿទុកចិត្ត និង​ការគាំទ្រ​ចំពោះ សម្តេច​តេ​ជោ ហើយក៏​ជា​តថភាព​ជាក់ស្តែង​បង្ហាញ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​បន្ត​ដឹកនាំ​យូរ ដោយសារ​ការគាំទ្រ និង​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​ប្រជាជន​។ ប្រជាជន​បាន​ផ្តល់នូវ​យុត្តិធម៌​ពិត​សម្រាប់​អ្នកធ្វើ​ពិត ហើយ​ជា​អ្នក​ដែល​ដឹកនាំ​ប្រទេស​ប្រកបដោយ​ធម៌ ដោយ​ឈរលើ​បុព្វហេតុ​នៃ​ការអភិវឌ្ឍ តាមរយៈ​ការកំណត់​គោលដៅ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​មានបាន និង​ថ្កុំថ្កើង​រុងរឿង​ទៅមុខ​ជា​លំដាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គ្រប់​ជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៤ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម