Connect with us

ព័ត៌មានជាតិ

​ឯកឧត្តម ហ៊ុន ម៉ាណែត ​សម្រេចជួយក្មេងប្រុសលក់ផ្កា រុន ភារម្យ ឱ្យចូលរៀន​ដល់ចប់ថ្នាក់

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមការងាររបស់ឯកឧត្តមនៅខេត្តបាត់ដំបងបានស្វែងរក​ឃើញក្មេងប្រុស រុន ភារម្យ ហៅអារ៉យ ដែលជាអ្នកលក់ផ្កាដែលលោកបានជួបនៅ​ខេត្តបាត់ដំបងកាលពីសប្ដាហ៍មុន និងក្រុមគ្រួសារ ហើយបានយកជំនួយខ្លះ​ផ្តល់ជូនគ្រួសារមួយនេះមួយជំហាន ខណៈលោកសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈហ្វេសប៊ុកផេកផ្លូវការណ៍របស់ឯកឧត្តម ហ៊ុន ម៉ាណែត បង្ហោះនៅថ្ងៃទី ២០ ខែឧសភា បានសរសេរថា៖ «កាលពីល្ងាចមិញនេះ ឆ្លៀតពេលដែលខ្ញុំត្រូវទៅបំពេញការងារនៅខេត្តក្បែរនោះ ខ្ញុំបានឱ្យក្រុម​ការងារ​នាំក្មួយប្រុស និងក្រុមគ្រួសាររបស់គាត់មកជួបខ្ញុំដើម្បីស្វែងយល់​បន្ថែមពីស្ថានភាពគ្រួសារ​របស់គាត់និងពិនិត្យលទ្ធភាពក្នុងការជួយពួកគាត់»។

ឯកឧត្តមបានកោតសរសើរឪពុកម្តាយរបស់ រុន ភារម្យ ដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អឱ្យចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។

លោកក៏សូមកោតសរសើរ​ក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខ​ធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ (ឥឡូវក្មួយមានអាយុ ១៣ឆ្នាំ)។

បន្ទាប់ពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ខ្ឯកឧត្តមបានសម្រេច៖

១.ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ

២. ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម