Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​ប្រវែង​៣.៣០០​ម៉ែត្រក្នុងស្រុក​​មង្គល​បូរី​ត្រូវ​ជួសជុល​ឡើងវិញ​

បានផុស

នៅ

​​

​ផ្លូវជាតិក្នុងស្រុក​​មង្គល​បូរី​ ​មាន​ប្រវែង៣.៣០០​ម៉ែត្រ​ ដែលរ​ងគ្រោះ​ទឹកជំនន់​ច្រោះ​ដាច់​ដោយ​អន្លើ​ចាប់ពី​រង្វង់​មូល​ស្រី​​គ្រប់​លក្ខណ៍​ដល់​ផ្លូវបំបែក​ស្រុក​មង្គល​បូរី ​ត្រូវបាន​ជួសជុល​ឡើងវិញ​ ដោយចាក់​កៅស៊ូ​ប្រភេទ​DBST​។

​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណៈការ​ និង​ដឹកជញ្ជូន​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​​ឲ្យ​​ថា នៅ​ឆ្នាំ​២០២០​កន្លងមក ​ផ្លូវ​ពី​ចំណុច​រង្វង់​មូល​ស្រី​គ្រប់​លក្ខណ៍ ​ដល់​ផ្លូវបំបែក​ទៅ​ស្រុក​មង្គល​បូរី រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មកពី​ស្រុក​ថៃ​ យ៉ា​ងខ្លាំង ​បណ្តាល​ឱ្យ​ហូរ​កាត់​ផ្លូវជាតិ​ច្រោះ​ដាច់​ជា​ដុំៗ​ច្រើន​កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ការងារ​ជួសជុល​ផ្លូវជាតិ​ច្រោះ​ដាច់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ​អនុវត្តតាម​បទបញ្ជា​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ និង​ដឹកជញ្ជូន ដែលបានឲ្យ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ ត្រូវ​ស្ដារ​ឡើងវិញ​នូវផ្លូវ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទាំង​៩ស្រុក ក្រុង។​

លោ​កបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ផ្លូវ​ដែល​រង​ការ​ខួច​ខាត​ដោយ​ទឹក​ជំនន់​​ ត្រូវបាន​ក្រុមការងារ​របស់លោក ​ចាប់​ផ្តើ​ម​ស្ថា​ប​នា​ឡើងវិញ​ ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០២១​ជា​បណ្តើរៗ​ហើយ​ដោយ​ចាក់​កៅស៊ូ​DBST​ និង​មាន​ប្រឡាយ​រំដោះ​ទឹក​ដោយ​រៀប​ថ្មភ្នំ ឬថ្ម​ប្រឡុង​ផ្នែក​ខាងលិច​ផ្លូវ​មាន​ទទឹង​ខាងលើ​២​ម៉ែត្រ ជម្រៅ​១​ម៉ែត្រ​២​តឹក បាត​ក្រោម​៨​តឹក​។

លោកថា ​ផ្លូវ​ដែល​ស្ថាប​នា​មាន​២​តំណាក់​កាល ដំណាក់​ទី​១​ចាប់ពី​ចំណុច​ក្បាលស្ពាន​សែ​សិន​ខាងកើត ​ដល់​ព្រំប្រទល់​ស្រុក​មង្គល​បូរី ទទឹង​ផ្លូវ​ប្រវែង​១១​ម៉ែត្រ ដំណាក់កាល​ទី​២.​ពី​ចំណុច​ក្បាលស្ពាន​សែន​សិន​ខាងលិច​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ជួសជុល​កន្លែង​ដែល​ខូច​និង​រៀបចំ​ខឿន​ការ៉ូឡា​ឡើងវិញ​។​

លោក​ សុខ ចាន់ថា​​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ក្នុង​គម្រោង​ជួសជុល​ផ្លូវថ្នល់​ស្ពាន​ដែល​រង​ការ​ខូច​ខាត​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ២០២០ កន្លងមក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយ​មានជ័យ​ ទទួលបាន​ចំនួន២​គម្រោង​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​ជួសជុល​ចាប់ពី​ថ្ងៃ​ទី​៧ ខែ​មករា​ឆ្នាំ២០២១នេះ​។​ ជាមួយ​ការងារ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ៥​ចាប់ពី​ចន្លោះគ​.​ម​៣៥៥+៨០ ដល់​ម​.​ម ៣៥៧+៩០០ ចាក់​ក្រាល​កៅស៊ូ​ប្រភេទ​DBST​មាន​ប្រវែង​សរុប​២.១០០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ និង​រៀប​ប្រឡាយ​រំដោះ​ទឹក​ខាងឆ្វេង​ដៃ ​និង​គំរប​បេតុង​លើ​ប្រឡាយ​ប្រវែង ៥៥០​ម៉ែត្រ សាងសង់​គំរប​អណ្ដូង​លូ​ថ្មី​ចំនួន​១០៧​ម៉ែត្រ ​ស្ថាបនា​ខឿន​បេតុង​ប្រវែង ២.៥៤៧៥​ម៉ែត្រ ក្រាល​ការ៉ូឡា​ចំនួន ២៤៧៥​ម៉ែត្រ ព្រមទាំង​ក​ម្លើ​ង បរិក្ខា​ខា​ផ្លូវថ្នល់​ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សេរី​សុភ័ណ​ ។ ២ការងារ​ជួសជុល​កំណត់​ផ្លូវជាតិ​លេខ​៥​ចាប់ពី​ចន្លោះ គ​.​ម ៣៥៨+៥៥០ ដល់គ​.​ម ៥៩+៦៥០​ដោយ​ចាក់​ក្រាល​កៅស៊ូ​ប្រភេទ​DBST​ប្រវែង​សរុប ១១០០​ម៉ែត្រ​ទទឹង​១៤​ម៉ែត្រ​នឹង​ដំឡើង​បរិក្ខា​ផ្លូវថ្នល់​ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ទៀតផង​៕

អត្ថបទ​ ៖ ​វ៉ាន ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម