Connect with us

ព័ត៌មានជាតិ

គ​ណៈ​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ ដាក់​ម៉ា​ស៊ី​ន​វាស់​កំដៅ​នឹង​បាញ់​អាល់កុល​តាម​ច្រក​ចេញចូល​ផ្សារ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ផ្សារ​បន្លែ​ច្បារអំពៅ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បានដាក់​ម៉ា​ស៊ី​ន​វាស់​កំដៅ​និង​បាញ់​អាកុល​តាម​ច្រក​ចេញចូល​ផ្សារ​ដើម្បី​ស្វែងរក​អ្នកមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ ចូល​ទៅ​ចម្លង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ពី​លោក​សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃទី​២១​ ខែមករា​នេះ​ថា​ ដើម្បី​ធានា​បាន​នូវ​បញ្ហា​សុខភាព​ពិសេស​បង្ការ​ក្រែង​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វិដ​១៩​ធ្វើដំណើរ​ចូល​ផ្សារ​នោះ​គ​ណៈ​គ្រប់គ្រង​ផ្សារ​បន្លែ​យើងខ្ញុំ​បានសម្រេច​ទិញ​ម៉ា​ស៊ី​ន​វាស់​កំដៅ​មួយ​ជំហរ​ដោយមាន​ប្រដាប់​ដាក់​ទឹក​អាកុល​សម្រាប់​វាស់​និង​បាញ់​ទឹក​អាកុល​ដល់​ភ្ញៀវ​ចេញចូល​ក្នុង​ផ្សារ​ដែល​សកម្មភាព​នេះ​គឺ​គ​ណៈ​គ្រប់គ្រង​ផ្សារ​បន្ត​ធ្វើជា​រៀងរហូត។

លោក​ប្រធាន​គ្រប់គ្រង​ផ្សារ​បន្ត​ថា ​ចំពោះ​អ្នក​មិន​មាន​ម៉ាស់​ពាក់​គឺ​គ​ណៈ​គ្រប់គ្រង​ផ្សារ​បានផ្តល់​ជូន​ដើម្បី​ការពារ​រាល់​ការ​ក្អក​កណ្តាស់​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្តាសាយ​បើ​មិន​មាន​ជំងឺ​កូ​វីដ​១៩​នោះ​។

ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូន​អាជីវករ​សូម​អរគុណ​ដល់​គណៈ​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ដែល​បានដាក់​ម៉ា​ស៊ី​ន​វាស់​កំដៅ​និង​បាញ់​អាកុល​ដល់​អ្នក​ចេញចូល​ផ្សារ ជា​ប្រការ​ល្អ​ពិសេស​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជំងឺ​ចម្លង​ដ៏​សាហាវ​នេះ​មកលើ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​គ្រប់ៗ​រូបនោះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម