Connect with us

ព័ត៌មានជាតិ

លោក ស ថេត គំរាម​ចាត់​វិធាន​ការ​ចំពោះ​អ្នកសារព័ត៌មាន​ណា​ ដែល​មិន​ស្តាប់​ការ​ណែនាំ​របស់​សមត្ថកិច្ច

បានផុស

នៅ

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​គំរាម​ចាត់​វិធាន​ការ ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួន​ចូល​ថត ឬ​ឡាយ សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ​ កំពុងតែ​ធ្វើ​ការ​តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្តមសេនីយ៍​ឯក​ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ខណៈ​អ​ញ្ជើ​ញ​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​ការ​កែសម្រួល ក្រុម​ប្រតិបត្តិការ បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​ការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការ​ជួញដូរ​មនុស្ស អន្តោ​ប្រវេសន៍ និង​ល្បែង​ស៊ី​សង​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ។

សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន លោក ប្រធាន និង​អនុប្រធាន ក្រុមការងារ ដើម្បី​ទទួល​មតិ​ណែនាំ​ល្អៗ ​របស់​ឯកឧត្តម ស្នងការ អំពី​របៀប​ចំ​ផែនការ​នៃ​ការ​តាមដាន ស្រាវជ្រាវ រហូត​ឈានដល់​ការ​បង្ក្រាប ទីតាំង​ប្រកបដោយ​ប្រសិទ្ធភាព។

ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើការងារ​ឲ្យ​បានច្បាស់លាស់ ហាម​មិន​ឲ្យ អ្នកសារព័ត៌មាន​មួយចំនួន​ចូល​ថត ឬ​ឡាយ សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ​ កំពុងតែ​ធ្វើ​ការ​តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទ​ល្មើ​ស ក៏ដូចជា​កំពុង​ធ្វើការជំនាញ​សំខាន់​ផ្សេងៗ​ទៀត។ ចំពោះ​អ្នក​ដែល​បំពាន មិន​ស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច នោះ​សមត្ថកិច្ច​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ក៏ដូចជា​ច្បាប់​សារព័ត៌មាន៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម