Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី គ្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារ​ជាតិ​ឡើងវិញ​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព​ស្រស់ស្អាត

បានផុស

នៅ

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារជាតិ​ឡើងវិញ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត មាន​លំហូរ​ចរាចរណ៍​ស្រួល​ធ្វើដំណើរ និង​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​ហាត់ប្រាណ​ផងដែរ ខណៈ​សួនច្បារ​១​នេះ​នៅជាប់​ផ្លូវ​សហព័ន្ធ​រុស្សី ដែលជា​ផ្លូវ ភ្ញៀវទេសចរ​អន្តរជាតិ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ផែនការ​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារជាតិ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី​នេះ ត្រូវ​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រួមគ្នា​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃទី​២១​ខែមករា ឆ្នាំ​២០២១​នេះ ក្នុង​គោលបំណង ធ្វើឱ្យ​សួនច្បារ​នេះ​កាន់តែ​សម្រស់​ស្រស់ស្អាត​ហើយ​មាន​ភាព​បន្ស៊ី​គ្នា​ជាមួយនឹង​ផ្លូវ​ច្រកចូល​ក្រសួងការពារជាតិ​។

លោក ឃួ​ង ស្រេង អភិបាល​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​កែលម្អ​សួនច្បារ​នេះ ព្រោះ​វា​បាន​ជួយ​លើក​សម្រស់​ផ្លូវ​នេះ​ឱ្យ​កាន់តែ​ស្រស់ស្អាត ខណៈ​ដែរ​ភ្ញៀវទេសចរ​អន្តរជាតិ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​។

លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រសួងការពារជាតិ ត្រូវ​សិក្សា គម្រោង​កែលម្អ​សួនច្បារ​នេះ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​មាន​ភាព​ស៊ីគ្នា​រវាង​សួនច្បារ​ចាស់​នឹង​សួនច្បារ​ថ្មី ដើម្បី​ឲ្យ​តំបន់​នេះ​បាន​ស្រស់​ស្អាត​ទាំង​ព្រម ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ធ្វើ​របង​ថ្ម​យ៉ាង​ស្រស់​ស្អាត​ពីមុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ការ​កែលម្អ​រង្វង់​មូល​ក្តាន់​២ និង​ការរៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ​។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា គម្រោង​កែលម្អ​សួនច្បារ​នេះ​អាច​នឹង​ស្ថាបនា​រួចរាល់​ព្រមៗ​គ្នា ជាមួយ នឹង​គំរោង​ស្ថាបនា​អគារ​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី ដែល​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រង្វង់​ខែ មិថុនា ឆ្នាំ​២០២១​ខាងមុខនេះ​។

បន្ទាប់មក​តំបន់​នេះ​នឹង​មាន​លំហូរ​ចរាចរណ៍​ធ្វើដំណើរ​ងាយស្រួល​ឡើងវិញ មិន ប្រឈម​នឹង​ការកក់ស្ទះ​ដូច​សព្វថ្ងៃ​ឡើយ​។ លោក​បន្ត​ទៀត​ថា បើ​មើល​មួយ​ប្លែក​យើង​ថា ការកែ​សួន​ធម្មតា ប៉ុន្តែ​បើ​សិក្សា​ពី​ប្រវត្តិ​សួន ឃើញថា​សួន​នេះ​ស្ថាបនា យូរលង់​ណាស់​មកហើយ ហើយ​វា​សិ្ថ​ត​នៅ​ទីតាំង​ផ្លូវ​អន្តរជាតិ ដែល​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើការ​ឆ្លងកាត់ អ៊ីចឹង​ទេ​ការ​កែលម្អ​សួន​សូមឱ្យ​លោក​សាំ ពិសិដ្ឋ ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស ហើយ​ឱ្យចេញ​ជា​ប្លង់​សួន​ចេញពី​កា្ត​ន់​២​ធ្វើ​ម៉េច​ឱ្យមាន​ស៊ីមេទ្រី​គ្នា​ក្នុង​រចនាបថ​តែមួយ លោក​សូម​ឯកភាព​ទាំងស្រុង​»​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ន​រិ​ន្ទ្រ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​ជា​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍ថា គំរោង​កែលម្អ​សួនច្បារ​មុខ​ទីស្តីការ ក្រសួង​ពារ​ជាតិ​នេះ មិន​ត្រឹមតែ​លើកកម្ពស់​សោភ័ណភាព​ទាំង​ក្រសួង និង​សួនច្បារ​ឱ្យមាន​ភាពស្រស់ ស្អាត​បន្ស៊ី​គ្នា​ប៉ុណ្ណោះ​ទេ គឺ​បាន​បើក​ឱ្យមាន​ចរាចរណ៍​ចេញចូល​ងាយស្រួល​ផងដែរ​។

សូម​បញ្ជាក់​ថា តាម​គម្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារជាតិ​នេះ នឹងត្រូវ​កាត់​សួន​ចាស់​ចេញ​រហូតដល់ ប្រវែង​៤៥​ម៉ែត្រ ដើម្បី​រៀប​ជា​ផ្លូវ​ចេញចូល​មុខក្រសួង ហើយ​សួន​ថ្មី​នេះ នឹង​រៀប​ជា​ថ្ម​ក្រា​នី​ត ដាំ​ស្មៅ បំពាក់​អំពូល​ភ្លើង​ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​មាន​កន្លែង​ហាត់ប្រាណ​ងាយស្រួល ជាមួយនឹង​ទីតាំង ធំ​ទូលាយ​ជាង​មុន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១១ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៥ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម