វិទ្យាស្ថាន​តេជោ​សាធារណការ​ អាច​បណ្តុះវិស្វករ ៣០០ នាក់ ចំណាយជាង ២ លានដ​ុល្លារលើការ​សាងសង់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វិទ្យាស្ថាន​តេជោ​សាធារណការ​ អាច​បណ្តុះវិស្វករ ៣០០ នាក់ ចំណាយជាង ២ លានដ​ុល្លារលើការ​សាងសង់

Published

on

អគារវិទ្យាស្ថាន​តេជោ​សាធារណការ​និង​ដឹក​ជញ្ជូនបាន​បញ្ចប់​ការ​ស្ថាបនា​ដាក់​ឲ្យដំណើរការ ដែល​ប្រើប្រាស់​ថវិកាសាងសង់​ជាង ២,៥ លានដុល្លារ​ជា​ជំនួយ​របស់​ប្រទេស​ចិន។

ស្រប​ពេល​ការ​សម្ពោធ​អគារទីស្តីការថ្មី​របស់​ក្រសួងសាធារណការនិង​ដឹកជញ្ជូន សម្តេច​តេជោ ហ៊ុន សែន​បាន​លើក​ឡើង​ពី​សារសំខាន់​នៃ​ការ​បង្កើត​វិទ្យាស្ថាន​តេជោ​សាធារណការ​និង​ដឹក​ជញ្ជូន ដែល​នឹង​រួម​ចំណែក​បណ្តុះ​ធនធាន​​វិស្វករ​ប្រកប​ដោយ​សមត្ថភាព ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ជំរុញ​ការ​ស្ថាបនា​ថ្នល់​ស្ពាន​ទូទាំងប្រទេស។

សម្តេច​តេជោ​បន្ត​ថា សាលា​ថ្មី​នេះ​នឹង​មាន​សមត្ថភាព​បណ្តុះ​ធនធាន​មនុស្ស​បានជាង​ ៣០០ នាក់​ក្នុង​មួយ​ឆ្នាំ។

អគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានទីតាំង​នៅក្នុង​ទីស្តីក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន។ អគារ ១ខ្នង កម្ពស់ ៤ជាន់ មាន​បន្ទប់​សិក្សា​ចំនួន ២៤ បន្ទប់ ការិយាល័យរដ្ឋបាលចំនួន ៣ បន្ទប់ មន្ទីរ​ពិសោធន៍​ចំនួន ១ បន្ទប់ បណ្ណាល័យ​ចំនួន ១ បន្ទប់ និង​បានបំពាក់ទៅដោយសម្ភារសិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិកជា​ជំនួយ​របស់​ប្រទេស​ចិន៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ54 mins ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ2 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ3 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ4 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services