Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​មិន​ទុក្ខ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នៅ​ឯកា​ឡើយ ​ទោះ​នៅ​ទីជនបទ​ដាច់​ស្រយាល​យ៉ាងណា​ក៏ដោយ

បានផុស

នៅ

ភ្នំពេញ ៖ ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​តែង​តែង​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ពលរដ្ឋ​ទូទាំងប្រទេស​ជាធំ​ដោយ​មិន​ទុ​ក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នៅឯ​កា​ឡើយ​ទោះ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​យ៉ាងណា​ក៏​ដោយ​។​

លោក វង សូត ថ្លែង​បែបនេះ​នៅ​ទីស្ដីការក្រសួង​ ខណៈពេល អនុញ្ញាតឱ្យ​លោកស្រី ក្លែង ខូ​ណាន (Claire Conan) នាយិកា​អង្គការ​ស្បៀងអាហារ​ពិភពលោក (WFP) ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

លោក វង សូត បាន​ថ្លែងថា ជាការ​ពិតណាស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វារ​តែងតែ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជាធំ​។ ទោះ​នៅទីណា​ក៏ដោយ​ឲ្យ​តែមាន​ពលរដ្ឋ​រងគ្រោះ​ឬ​ជួប​ទុក្ខ​អាសន្ន​ទោះ​ដល់ទី​តំបន់​ដាច់​ក្រយាល​ណា​ក៏ដោយ​ក៏​មាន​វត្តមាន​សម្តេច​ទាំង​ទ្វេ​ចុះទៅ​ដល់ទី​នោះ​ពិសេស មួយរយៈ​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​រាប់​ម៉ឺន​គ្រួសារ​។

លោក​បន្តថា សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដោយ​នាំ​អំណោយ​និង​ស្បៀង​ផ្ទាល់​តែម្តង​ ខណៈ​ពេល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​និង​រងគ្រោះ​ដោយ​ទឹកជំនន់​។ ប៉ុន្មាន​សប្តាហ៍​នេះ​ សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចុះ​ផ្ទាល់​ដោយ​នាំ​អំណោយ​និង​ស្បៀង​ដើម្បី​ជួយ​ដោះស្រាយ​ទាន់​ពេល​វេលា និង​សម្រួល​បន្ទុក​ដល់​ប្រជា​ពល​ដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​កូ​វីដ​១៩​និង​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​មួយចំនួន​នៃ​ប្រទេស កម្ពុជា​។

និយាយ​រួម​មក​គឺ សម្តេច​តេ​ជោ បាន​ដឹកនាំ​ប្រទេស​កម្ពុជា​តាំងពី​បាទ​ដៃទទេ​ក្រោយ​បញ្ចប់​ភ្លើងសង្គ្រាម​បាន​ទាំងស្រុង ហើយ​ទំរាំ​រក​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ដូច​បច្ចុ​ប្បន្ន​នេះ​គឺ​លំបាក​ខ្លាំង​ណាស់​។ សម្តេច​តែងតែ​ចាត់​ទុក្ខ​សេចក្តី​សុខទុក្ខ​របស់​ព​ល​រដ្ឋ​គឺជា​សុខ​ទុក្ខ​របស់​សម្តេច​ទាំង​ទ្វេ​ដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ ​លោក​ស្រី ក្លែង ខូ​ណាន (Claire Conan) នាយិកា​អង្គការ​ស្បៀងអាហារ​ពិភពលោក (WFP) ប្រចាំ​កម្ពុជា​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ពី​ការ​រីក​ចម្រើន​ពិសេស​ភាព​សុខសាន្ត​រប​ស់​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស ដែល​កត្តា​ទាំងនេះ​គឺ​មកពី​មាន​មេដឹកនាំ​ល្អ​មាន​ភាព​ឆ្លាត​វៃ​ដែល​ស្រឡាញ់​ប្រជាជន និង​គិត​សុខទុក្ខ​ប្រជាជន​ប្រាថ្នា​ចង់បាន​តែម្ដង​៕
ដោយ ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម