Connect with us

ព័ត៌មានជាតិ

ការ​រកស៊ី​តាម​ជំនាញ​ដែល​ខ្លួន​មាន វា​នឹង​​ទទួលបាន​ជោគជ័យ ជៀសវាង​ការរកស៊ី​តាម​គេ

បានផុស

នៅ

ភ្នំពេញ​ ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន បាន​មានប្រសាសន៍ លើកឡើងថា ការរកស៊ី​តាម​ជំនាញ​ដែល​ខ្លួន​មាន វា​នឹង​នាំអោយ​យើង​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី អ្នកឧកញ៉ា វេជ្ជបណ្ឌិត សូមអោយ​ជៀសវាង​ការរកស៊ី​តាម​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា អ្នក​ឈរលើ​វិស័យ​អប់រំ អ្នក​ត្រូវតែមាន​ជំនាញ​ច្បាស់លាស់​លើ​វិស័យ​នេះ ទើប​មិន​ដួល​រលំ។ ជាក់​ស្តែង​សម្រាប់​អ្នកឧកញ៉ា វេជ្ជបណ្ឌិត មាន​ជំនាញ​លើក​វិស័យ​អប់រំ បាន​យក​ជំនាញ​នេះ​មក​ប្រើប្រាស់​ទើប​ទទួលបាន​ជោគជ័យ ដោយ​បាន​បំបែក​សាខា​សាលារៀន​ជាច្រើន​កន្លែង មិន​ថា នៅ​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត បើ​ទោះបី​មានការ​យាយី​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក៏ដោយ។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ខណៈ​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​បានធ្វើអោយ​អ្នករកស៊ី​មួយចំនួន​បាន​ដួលរលំ រាប់ទាំង អ្នកបើក​សាលារៀន​ឯកជន​ផងដែរ។ ​ប៉ុន្តែ​សម្រាប់​សាលារៀន​ឯកជន​របស់​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី មិនបាន​ដួលរលំ​នោះទេ គឺ​នៅ​អាចឈរជើង​រឹងមាំ ព្រមទាំង​ព​ង្រឹ​ក​សាខា​សាលារៀន​បាន​ចំនួន​៥​កន្លែង​ថែមទៀត ហើយ​សម្រាប់​ឆ្នាំនេះ​អ្នកឧកញ៉ា វេជ្ជបណ្ឌិត​នឹង​ពង្រីក​ចំនួន​៦​ទីតាំង​ទៀត ដើម្បី​បណ្តុះ​បណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បញ្ជាក់ថា ធ្វើ​អ្វី​ក៏ដោយ​អោយតែ​យើង​មាន​ជំនាញ​ច្បាស់លាស់ វា​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​ហើយ​។

ប្រសាសន៍​លើកឡើង​របស់​អ្នកឧកញ៉ា វេជ្ជបណ្ឌិត​គួច ម៉េង​លី ខាងលើ​នេះ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៣​នេះ ខណៈ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ថ្មី​ទី​២ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង នៅ​សាខា​តាកែវ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ។

លោកស្រី រស់ យ៉ាណា ប្រធាន នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​អះអាង​ថា អគារសិក្សា​ថ្មី​ទី​២ ដែល​សាងសង់​ឡើងលើ​ទឹកដី​នៃ​ខេត្តតាកែវ​នេះ គឺជា​អគារសិក្សា​មួយ​ក្នុង​តំបន់​ដែល​ទទួល​បាន​ការអប់រំ​មួយ​ប្រកបដោយ​គុណភាព​អប់រំ​ល្អ​បំផុត​ជាមួយ​បរិស្ថាន​ល្អ បរិក្ខារ​អប់រំ​ទំនើបៗ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​បំពេញ​តម្រូវ​ការ​សិក្សា​របស់​សិស្សានុសិស្ស​នូវ​ចំណេះដឹង​ពិតប្រាកដ មាន​វិន័យ សីលធម៌ និង​ជា​ពលរដ្ឋ​ល្អ​នៅពេល អនាគត​។

លោកស្រី​បាន​អះអាង​ថា «​អគារសិក្សា​ថ្មី​ទី​២​នេះ ត្រូវបាន​បំពាក់​នូវ​បរិក្ខារ​ទំនើបៗ​តាម​ស្តង់ដា​សាលា​ចំណេះ​ទូទៅ ដែល​នឹង​ជំ​រុញឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាច​សិក្សា និង​ធ្វើការ​ក្នុងសម័យ​ទំនើប​ជឿនលឿន ដែល​អភិវឌ្ឍ​និង​បណ្តុះ​គំនិត​បាន​យ៉ាង​ទូលំទូលាយ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​។​»

​បើ​តាម​ប្រសាសន៍​របស់ លោកស្រី រស់ យ៉ាណា បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣​នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង នឹង​បើក​ពង្រីក​សាខា​នៅលើ​ខណ្ឌ​សែន​សុខ និង​ច្បារអំពៅ ហើយនឹង​ឆ្ពោះ​ទៅតាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត​មាន សាខា​ខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង ទួល​សង្កែ និង​សាខា​ចំការ​ដូង ក៏​នឹង​គ្រោង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ខាងមុខ​ជា​បន្ត​បន្ទាប់។

គួរ​បញ្ជាក់ដែរថា មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបាន​បង្កើតឡើង​ដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី នៅក្នុង​ឆ្នាំ​២០០៥ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សក្ដានុពល ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម