Connect with us

ព័ត៌មានជាតិ

ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ​បើកម្ពោធថ្ងៃ ៣១ ឧសភា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន

បានផុស

នៅ

ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវនឹងបើកម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ ស៊ីវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញ ទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១៤៖០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ តទៅ»។

រដ្ឋបាលរាជធានីភ្នំពេញក៏សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ សម្រុក​ទៅ​វិញ​តាម​ច្រក​ប៉ោយប៉ែត​មួយថ្ងៃ​ពី​៣​ទៅ​៤​ពាន់​នាក់ ​ក្រោយ​បុណ្យចូលឆ្នាំ​បាន​បញ្ចប់

នយោបាយ១៣ នាទី មុន

លោក គង់ សភា នឹងក្លាយជាអ្នកនយោបាយប្រឆាំងទី១ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមរយៈការជួយពីសម្តេច ហ៊ុន ម៉ាណែត

កីឡា២ ម៉ោង មុន

សប្ដាហ៍ទី៥ស្វាយរៀងខាប់នារី ក្រុមសសយក ស្រុករំដួល លត់ដៃគូ៩គ្រាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Toyota នៅ ជប៉ុន ប្រមូលរថយន្ត Prius ជុំវិញពិភពលោក ចាប់ពី​សេរ៊ីឆ្នាំ ២០២២ ឡើងទៅចូលរោងចក្រវិញ

កីឡា២ ម៉ោង មុន

រដ្ឋាភិបាលអេ​ស្ប៉ា​ញ​ចូល​ខ្លួនដោះស្រាយរឿង​សហព័ន្ធបាល់ទាត់​របស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម