Connect with us

ព័ត៌មានជាតិ

លោក អ៊ុ សុភា នាំអំណោយ ឯកឧត្ដម ហ៊ុន ម៉ាណែត ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣ គ្រួសារ ក្នុងឃុំកំពង់ហាវ

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ត្រី អ៊ុ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៣ បាន​ដឹកនាំ​ក្រុម​ការងារ​មនុស្សធម៌ និង​ក្រុមការងារ​យេនឌ័រ​របស់​អង្គភាព សហការ​ជាមួយ​អាជ្ញាធរ ស្រុក ឃុំ នាំ​យក​អង្ករ​ចំនួន ១៥០ គីឡូក្រាម ,ស័ង្កសី ៩០ សន្លឹក, ស៊ីម៉ង់ ៦ បេ, មី ០៣ កេះ ,ទឹកត្រី ០៣ យួរ, ទឹកស៊ីអ៊ីវ ០៣ យួរ ,ត្រីខ ០៣ យួរ , មុង ០៣ មុង ,ម៉ាស់ ០៣ ប្រអប់ រួម​នឹង​ថវិកា​មួយ​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត និង​លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ០៣ គ្រួសារ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ បោក​រលំ​ផ្ទះ​អស់ទាំង​ស្រុង កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២៣ នៅ​ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​ផ្ដល់​អំណោយ​ដ៏​ថ្លៃថ្លា​ខាងលើ​នេះ លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត និង​លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ពិសេស​អ្នក​រងគ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ ដោយ​មិន​រើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។

ជាមួយ​គ្នា​នេះ លោក​មេបញ្ជាការ ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ សូម​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ខ្លួន​ស្រឡាញ់ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ទទួល​បាន​សុខ​សន្តិភាព​រហូត​តទៅ៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម