Connect with us

ព័ត៌មានជាតិ

​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ នឹង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិតស្នើ​សុំ​បន្ធូរបន្ថយទោស

បានផុស

នៅ

នៅ​ថ្ងៃទី​២៨-១០-២០២០ នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​បានស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ជូន​ថា គណៈកម្មការ​ថ្នាក់ជាតិ​បានទទួល​សំណុំ​ឯកសារ​ពី​បណ្តា​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ២៤ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​០៤ ដែល​ស្នើសុំ​ផ្តល់​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១០៨៦ នាក់ (​ស្រី ៧៦ នាក់​) រួមមាន​៖
-​ស្នើសុំ​បន្ថយទោស​មួយជីវិត​មក​នៅ​២០​ឆ្នាំ ចំនួន ០៩ នាក់ (​ស្រី ០០​នាក់​)
-​ស្នើសុំ​លើកលែងទោស​ចំនួន ៣៥៤ នាក់ (​ស្រី​២២​នាក់​)
-​ស្នើសុំ​បន្ធូរ​បន្ថយទោស ១២​ខែ​ចំនួន ១៣៤ នាក់ (​ស្រី​០៩​នាក់​)
-​ស្នើសុំ​បន្ធូរ​បន្ថយទោស ៩​ខែ ចំនួន ១៣៨ នាក់ (​ស្រី ០៧​នាក់​)
-​ស្នើសុំ​បន្ធូរ​បន្ថយទោស ៦​ខែ ចំនួន ៤៥១ នាក់ (​ស្រី ៣៨ នាក់​) ។​

ជា​លទ្ធភាព នៃ​កិច្ចប្រជុំ​កិច្ច​របស់​គណៈកម្មការ​ថ្នាក់ជាតិ បានសម្រេច​គោរព​ស្នើសុំ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​ផ្តល់​ភាពអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៦៩៥ នាក់ (​ស្រី ៦៥ នាក់​) រួមមាន

-​ស្នើសុំ​បន្ថយទោស​មួយជីវិត​មក​នៅ​២០​ឆ្នាំ ចំនួន ០៥​នាក់ (​ស្រី ០០​នាក់​)
-​ស្នើសុំ​លើកលែងទោស ចំនួន ១៩ នាក់ (​ស្រី ០៦​នាក់​) (​ទណ្ឌិត​ដែលមាន​ជម្ងឺ​រាំ​រ៉ៃ ចាស់ជរា​…)
-​ស្នើសុំ​បន្ធូរ​បន្ថយទោស ១២​ខែ ចំនួន ៩២ នាក់ (​ស្រី ១០​នាក់​)
-​ស្នើសុំ​បន្ធូរ​បន្ថយទោស ៩​ខែ ចំនួន ៩៥ នាក់ (​ស្រី ០៨​នាក់​)
-​ស្នើសុំ​បន្ធូរ​បន្ថយទោស ៦​ខែ ចំនួន ៤៨៤ នាក់ (​ស្រី ៤១ នាក់​)។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម