Connect with us

ព័ត៌មានជាតិ

លួចរថយន្តពីខណ្ឌច្បារអំពៅ មកជាប់អន្ទាក់អាវុធហត្ថនៅខេត្តតាកែវ

បានផុស

នៅ

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានលួចរថយន្តមួយគ្រឿងម៉ាកវីហ្គោ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BB 7471 ពណ៌ ស នៅចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ម្ចាស់រថយន្ត ឈ្មោះ យឹម សុវណ្ណាន មានទីលំនៅ នៅកន្លែងកើតហេតុ បានប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចខណ្ឌច្បារអំពៅ បានបើកប្រតិបត្តការ រហូតកំណត់មុខសញ្ញា និងទិសដៅ ដែលជនសង្ស័យកំពុងធ្វើដំណើរ នៅលើផ្លូវជាតិលេខ២។ លុះរហូតដល់ម៉ោង២០ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យត្រូវបានចាប់ខ្លួនដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ នៅលើដងផ្លូវជាតិ​លេខ​២ ស្ថិតក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ យ៉ា សម្បត្តិ ភេទប្រុស មានទីលំនៅក្បែរផ្ទះជនរងគ្រោះដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម