Connect with us

ព័ត៌មានជាតិ

​កំណាត់ផ្លូវខូច ២០ គីឡូម៉ែត្រពីកំពត-វាលរិញ សិក្សាចប់ តែរង់ចាំថវិកាសាងសង់ពីចិន​

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រ​សាសន៍ថា ​បញ្ហាស្ថានភាព​ការ​ខូចខាត​កំណាត់ផ្លូវជាតិ​ពី​កំពត​ទៅ​វាលរេញប្រវែង ២០ គីឡូម៉ែត្រ ​រាជរដ្ឋាភិបាលបានសិក្សាបច្ចេកទេស​សាងសង់រួចរាល់ហើយ នៅឡើយតែរង់ចាំថវិកា​កម្ចីពីមិត្តចិន ហើយសង្ឃឹមថា នឹងបាននៅក្នុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រីលើកឡើងប្រាប់អ្នកសារព័ត៌មាន អំឡុពេលចុះទៅខេត្តកំពត និងខេត្តកែប ដើម្បីសម្ពោធទីលានចាក់សំរាម នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ២០២៣នេះ។

លោក​រដ្ឋមន្រ្តី បញ្ជាក់ថា កំណាត់​ផ្លូវ​ប្រវែង​ ២០ គីឡូម៉ែត្រ​នេះ ធ្លាប់​បាន​ជួសជុល​ជា​ច្រើន​ដង​មក​ហើយនៅ​តែ​មិន​ជាប់​។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «សិក្សាបច្ចេកទេសចប់អស់ហើយ ថវិការសង្ឃឹមថា​បានក្នុងឆ្នាំនេះ ប្រាក់កម្ចីពីមិត្តចិន។ បានថវិកាហ្នឹងយើងនឹងធ្វើផ្លូវឱ្យ​បានរឹងមាំតែម្ដង គឺលែងកុំឱ្យធ្វើថ្ងៃនេះ ខែក្រោយខូច ដោយសារដី ២០ គីឡូនេះ ដីជ្រាយ សាងសង់ម៉េចក៏មិនជាប់ដែរ»។

តាម​បច្ចេកទេស​ត្រូវ​​ខួងដីស្អុយ​ចេញ​​រួច​​​ធ្វើ​ដូច​​​​គ្រឹះ​ស្ពាន​ ទើប​អាច​ធានា​ការ​ប្រើប្រាស់​បានរឹងមាំ​ជាប់​បាន​យូរ ៥ គីឡូម៉ែត្រ ចាក់សសរ គ្រឹះហើយដាក់ដីពីលើ ហើយនៅសល់ ១៥ គីឡូម៉ែត្រត្រូវចាក់បេតុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម