Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​ អញ្ជើញ​មន្រ្តី​ជាន់​ខ្ពស់​ពីរ​នាក់ទៀត​ ទៅ​ចាក់​វាក់សាំង​កូវីដ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ

បានផុស

នៅ

ក្រៅ​ពី​ប្រកាស​ស្ម័គ្រ​ចិត្ត​ចាក់​វាក់សាំង​កូវីដ​មុន​គេ សម្តេច​តេជោ​ហ៊ុន សែន បាន​អញ្ជើញ​មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​ទៀត​មាន​ឯក​ឧត្តមឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា និង​ឯកឧត្តម​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ដើម្បី​ចាក់​វ៉ាក់សាំង​ជាមួយ​គ្នា។ សម្តេច​តេជោ​បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ​របស់​ចិន​នឹង​មក​ដល់​នៅ​អំឡុង​ខែ​កុម្ភៈ​នេះ ហើយ​សម្តេច​នឹង​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ចាក់​មុន​គេ​និង​ដំបូង​គេ។

ឯកឧត្តម ទៀ បាញ់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ឯកឧត្តម ជា សុផារ៉ា

ជាមួយ​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល​ស្រង់​ឈ្មោះ​អ្នក​ចូលរួម​ស្ម័គ្រចិត្ត ក្នុង​ការ​ចាក់​វ៉ាក់សាំង​របស់​ចិន​ដោយ​ឥត​គិត​ថ្លៃ។ សម្តេច​បង្ហាញ​ពី​​ទីតាំង​សម្រាប់​ការ​ចាក់​វ៉ាក់សាំងកូវីដ​ គឺ​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​ សម្តេច​នឹង​ធ្វើ​សន្និសីទ​ដល់​អ្នក​សារព័ត៌មាន។

រដ្ឋាភិបាល​ចិនបានសម្រេច​ផ្តល់​វ៉ាក់សាំង​ ១ លាន​ដូស​ដល់​កម្ពុជា ហើយ​​ក្នុង​ដំណាក់កាល​ដំបូង ចំនួន៣០ម៉ឺន​ដូ​ស។ ក្រោយពេល​ចិន​ប្រកាស​ផ្តល​់ជំនួយ​វ៉ាក់សាំង​ ប្រមុខ​រដ្ឋាភិបាល​បានសរសេរលិខិតជូនទៅនាយករដ្ឋមន្ត្រីឥណ្ឌា និង​កំពុង​ពិចារណា​ដាក់​សំណើ​ទៅ​ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងជូនដល់កម្ពុជា។

តាម​ប្រសាសន៍សម្តេច​តេជោ ហ៊ុន សែន បានលើក​ពី​ច្រកទ្វារ ៣ ដែលកម្ពុជាអាច​រកវ៉ាក់សាំងកូវីដ១៩ គឺច្រកទី១ តាមរយៈគម្រោង COVAX ជាគម្រោងរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក១៩០ប្រទេស និងច្រកទី២ គឺការចរចាជាមួយដៃគូប្រទេស និងប្រទេស ដូចជាកម្ពុជាជាមួយចិន កម្ពុជា​ជាមួយ​ឥណ្ឌា និង​កម្ពុជា​ជាមួយកូរ៉េខាងត្បូង។ ចំណែកឯច្រកទី៣ រដ្ឋាភិបាលនឹងចរចាផ្ទាល់ជាមួយក្រុមហ៊ុន ដូចជាក្រុមហ៊ុនវ៉ាក់សាំងរបស់អង់គ្លេសជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម