Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ៖ ប្រតិបត្តិករដោះមីនទាំងអស់ ត្រូវបន្តចូលរួមបេសកកម្ម​ជាមួយសម្តេចតេជោ​ក្នុងកិច្ចគាំពារសន្តិភាព

បានផុស

នៅ

​ប្រតិបត្តិករដោះមីនទាំងអស់ត្រូវបន្តបេសកកម្មចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការងារបោសសម្អាតមីន និងគ្រាប់ ទោះបីកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ក៏ដោយ។

នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយជនពិការ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថា សម្តេចតេជោ បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តដោះស្រាយរយៈពេលវែងនូវហានិភ័យសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ទាប់ឆ្នាំ២០២៥ ដែលត្រូវការជាចាំបាច់នូវបទពិសោធន៍ ជំនាញ និងការលះបង់ខ្ពស់របស់បងប្អូនប្រតិបត្តិករដោះមីនរបស់យើង។

ក្នុងនាមប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណមិនអាចបំភ្លេចបានជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព និងសុខក្សេមក្សាន្តដល់ជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបង្កលក្ខណះងាយស្រួលឲ្យការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានប្រព្រឹត្តដោយគ្មានភ័យខ្លាច និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកទេសរដ្ឋមន្រ្តីបានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីអង្គភាពស៊ីម៉ាក់គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចាប់តាំងពីឆ្នាំ១៩៩២។

ខេត្តកំពង់ធំ គឺជាខេត្តមួយទទួលបានផលប្រយោជន៍ពីការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងទំហំផ្ទៃដីជាង ៧៦ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧២៤៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១០១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៥៦.៧៦៣ នាក់ និងមានអ្នកទទួលផលជាង ១លាននាក់។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ចាប់ពីឆ្នាំ២០២២ មក សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវថវិកាដល់អង្គភាពស៊ីម៉ាក់សម្រាប់ការងារបោសសម្អាតមីននៅខេត្តកំពង់ធំ តាមរយៈអាជ្ញាធរមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីបញ្ចប់វត្តមានគ្រាប់មីនដែលបានដឹង និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ នេះ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តកំពង់ធំ នៅសល់ផ្ទៃដីមានមីននិងគ្រាប់ប្រមាណជា ១២៨ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៣៥ គីឡូម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឲ្យអស់ក្នុងឆ្នាំ២០២៣នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិត​២០​នាក់ ស្នើ​ឱ្យ​អាជ្ញាធរ ជួយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដាក់លូ ធ្វើ​ផ្លូវ ទឹកស្អាត​

ព័ត៌មានជាតិ៨ ម៉ោង មុន

បន្ត​រក្សា​តម្លៃ​ដដែលការ​ប្រើប្រាស់​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​រាជធានី ណែ​នាំ​ឱ្យ​មន្ទីរ​ពីរ​និង​អាជ្ញាធរ​ខណ្ឌ​កំបូល ជួយ​ពលរដ្ឋ​ក្នុង​ការដាំដុះ​ក្រោយ​ទទួលបាន​គ្រាប់​ស្រូវពូជ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្កើត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ដើម្បី​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដល់​មូលដ្ឋាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សង្រ្គាមមួយខែ មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅហ្គាហ្សា លែងដំណើរការជិតអស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម