Connect with us

ព័ត៌មានជាតិ

ពលករ​១៣៥​​ បាន​ត្រទ្បប់​ទៅ​គេហដ្ឋានវិញ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច​​

បានផុស

នៅ

ពលករ​ចំនួន​១៣៥​នាក់​ ក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ហើយ ​រដ្ឋបាលខេត្ត​បាន​ឲ្យ​វិល​ត្រ​ទ្ប​ប់​ទៅ​គេហដ្ឋាន​វិញ​អស់ហើយ​នៅ​ព្រឹកនេះ ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កង​វ៉ា នៅ​ផ្លូវជាតិ​លេខ​៥៦ ភូមិ​កង​វ៉ា​សង្កាត់ កំពុងស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នេះ​ជា​ជោគជ័យ​មួយ​យ៉ាង​ធំ​សម្រាប់​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត គ្រូពេទ្យ​ជាប់កិច្ចសន្យា និង​ក្រុមគ្រូពេទ្យ​ក្របខ័ណ្ឌ និង​អង្គភាព​ទាំង ៣​មាន កម្លាំង​អាវុធហត្ថ នគរបាល និង ទាហាន ខិតខំ​ប្រឹងប្រែង មើល​ការខុសត្រូវ​ទាំងថ្ងៃទាំងយប់ មិន​ឲ្យ​ពលករ​ទាំងអស់​ចេញ​ដើរ​រហេតរហូត គឺ​នៅក្នុង​បន្ទប់​ចំនួន​១៤​ថ្ងៃ រហូតដល់​ពលករ​ទាំង​១៣៥​នាក់ ​សំងំ​រស់​នៅ​ក្នុង​បន្ទប់​បាន​ដល់​ទៅ​១៤​ថ្ងៃ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ។

​ក្នុងនោះ​លោក ​អ៊ុំ រាត្រី បានធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​បន្ត​ទៀត និង​ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន​ជាប្រចាំ ហើយ​បើ​មាន​អា​ការៈមិន​ស្រួល​ ត្រូវ​ទាក់ទង​ទៅកាន់​ក្រុម​គ្រូពេទ្យ​ជាបន្ទាន់​។​ ជាមួយគ្នានេះ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្ត ព្រមទាំង​ក្រុមការងារ កងកម្លាំង​ចម្រុះ​ខេត្ត ក៏បាន​ធ្វើការ​ត្រូវ​ពិនិត្យ និង​រៀបចំ​ចាត់ចែង​ដឹកជញ្ជូន​បងប្អូន​ពលក​រ​ឲ្យ​បាន​ត្រឡប់​ទៅកាន់ លំនៅឋាន​តាម​បណ្តា​ខេត្ត ស្រុក​នានា​តាមរយៈ​រថយន្ត​ដឹកជញ្ជូន​កងទ័ព​ ផងដែរ​ ៕

អត្ថបទ៖ ​វ៉ាន់ ណា​ង

សូមចុចអាន៖ ​ដំបូល​អគារ​ ក្រសួង​សាធារណការ​​​ទាំង​ស្រុង​ ​​​បង្កប់​ឧបករណ៍​​​​ពិសេស​​មួយ​ ដើម្បី​ទាញថាមពលអគ្គិសនី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម