Connect with us

ព័ត៌មានជាតិ

យុវជន​ម្នាក់ សង្ស័យ​បើក​ម៉ូតូ​លឿន​ពេក ដល់​ផ្លូវ​កោង​ កាច់ចង្កូត​មិនទាន់​ បុក​បង្កាន់​ដៃ​ថ្ម​ស្លាប់​​

បានផុស

នៅ

យុវជន​ម្នាក់​ សង្ស័យ​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ ដល់​ផ្លូវ​កោង​ កាច់ចង្កូត​មិនទាន់​ រេ​​ជ្រុល​បុក​បង្គោល​ថ្ម​បង្ហាញ​ស្លាក​សញ្ញា​ចរាចរណ៍​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើ កាលពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្លូវ​កោង ផ្លូវ​លេខ​១៥៦D ក្រៅ​ទីប្រជុំជន ស្ថិតនៅ​ភូមិ​ពាម​ស្រេះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ។​

នគរបាល​ចរាចរណ៍​មូលដ្ឋាន​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ សព​ជនរងគ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ។​ បន្ថែម​ពី​នោះ នៅមុន​ពេល​កើតហេតុ​នោះ​ ជនរងគ្រោះ​ បាន​បើក​ម៉ូតូ​ម៉ាក​ក្លិ​ច ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ១T ៩៨ ១៤។ បើក​បរ​ពី​ទិសខាង​ជើង ទៅ​ត្បូង ល្បឿន​លឿន​ដូច​ហោះ ក្នុង​ស្ថានភាព​ផ្លូវ​កោង បណ្តាល​ឲ្យ​ជ្រុលដៃ​ចង្កូត​ប៉ះ​នឹង​បង្កាន់ដៃ​ផ្លូវ​កោង។ ប្រភព​ដដែល​បន្ថែម​ទៀត​ថា រួចហើយ ​បន្ត​ទៅ​បុក​នឹង​បង្គោល​ថ្ម​ផ្លូវ​កោង​ស្លាប់​នៅ​នឹង​កន្លែង​តែម្ដង​។​

ចំពោះ​វត្ថុតាង​ម៉ូតូ ​ត្រូវបាន​នគរបាល​ចរាចរណ៍​ យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះ​នេត្រ​ព្រះ​ ដើម្បី​ឲ្យ​បងប្អូន​មក​ដោះស្រាយ​យក​ម៉ូតូ​ទៅផ្ទះ​វិញ។​ រីឯ​សព​ ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​បាត់ដំបង​៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម