Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង៣០០​គ្រួសារទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់

បានផុស

នៅ

ប្រជាពលរដ្ឋ​ជាង៣០០​គ្រួសារ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ប្រមាណ១​ពាន់ ១១៣​ក្បាលដី ពីអាជ្ញាធរ​ខេត្តរតនគិរី ក្រោយ​ពី​បាន​ចុះបញ្ជីនៅក្នុង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ដ៏​រឹងមាំ ដែល​បាន​ធានា​ដោយ​រដ្ឋ និង​ការពារ​ដោយ​ច្បាប់​ ​រួចមក​។​

ការប្រគល់​វិញ្ញាបនបត្រ​សម្គាល់អចលនវត្ថុ ឬ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ បានធ្វើឡើងក្រោមវត្តមានលោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាពលរដ្ឋ​ទាំង៣២០​គ្រួសារ ​ដែលទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ​ មាន​ពីរ​ភូមិ ស្ថិតក្នុង​ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ គឺភូមិ​ត្រាង​មាន​ពលរដ្ឋ៥៩​គ្រួសារ មាន​ប័ណ្ណ​ដីធ្លី១៩៩​ប័ណ្ណ ក្នុង​នោះ ​ដី​លំនៅដ្ឋាន៥១​ប័ណ្ណ និង​ដី​កសិកម្ម១៤៨​ប័ណ្ណ ភូមិ​អ៊ុន មាន​ពលរដ្ឋ២៦១​គ្រួសារ មាន​ប័ណ្ណ​ដីធ្លី ៩១៤​ប័ណ្ណ ក្នុងនោះ​ដី​លំនៅដ្ឋាន​ មាន៥៩១​ប័ណ្ណ និង​ដី​កសិកម្ម៣១៧​ប័ណ្ណ​, ដី​រដ្ឋ​មាន៥​ប័ណ្ណ និង​ដី​សម្រាប់​ស្នាក់ការ​បក្ស ១​ប័ណ្ណ ផងដែរ​។​

លោក ថង សាវុន បាន​មានប្រសាសន៍ថា ការចុះបញ្ជី​ដីធ្លី គឺជា​លក្ខខណ្ឌ​ដ៏​សំខាន់ក្នុងការ​ពង្រឹង​សុវត្ថិភាព នៃ​ការកាន់កាប់​ដីធ្លីដែល​នឹង​ជំរុញ​ការប្រើប្រាស់​ដីធ្លី ឲ្យ​អស់​សក្ដានុពល ហើយ​កត្តា​នេះ ពិតជា​បានបញ្ចប់​ជម្លោះ និង​វិវាទ​ដីធ្លី ជាពិសេសការកាត់បន្ថយ​ភាពក្រីក្រ ដែលជា​គោលនយោបាយ ជំរុញ​ការចុះបញ្ជី​ដីធ្លី​របស់រាជរដ្ឋាភិបាល​។

លោកអភិបាលខេត្ត បានវាយតម្លៃ​ខ្ពស់ ចំពោះ​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត រួមទាំង​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​តម្លាភាព​។

លោក ថង សាវុន បាន​ថ្លែង​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ គប្បី​រក្សាទុក​ឲ្យ​បានល្អ និង​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​បាត់បង់ ព្រោះ​វា​ជា​មាសប្រាក់​ដ៏​សំខាន់ សម្រាប់​ជីវិត និង​ជា​សិទ្ធិ​ស្របច្បាប់​ពេញលេញ​ក្នុងការ​បែងចែក ឬការផ្ទេរ​ទ្រព្យសម្បត្តិ​របស់ខ្លួនដល់​កូនចៅ​ជំនាន់​ក្រោយ ដែល​កត្តា​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា គោលបំណង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ដោយមាន​របៀបរៀបរយ សុខដុមនីយកម្ម និង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម