Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​មួយ​នឹង​វិនិយោគ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ នៅ​លើ​ផ្ទៃ​ដី​ជាង​៣០០​ហិកតា​ ក្នុង​ខេត្តកោះកុង

បានផុស

នៅ

​លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​ បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន អាន​កូ វ៉​ធើរ សឹ​ប​ផ្លា​យ​ នឹងធ្វើ​ការ​វិនិយោគ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ នៅលើ​ផ្ទៃដី​ទំហំ ៣៣៣,៣៨ ហិកតា​ ស្ថិតនៅ​ភូមិ​គៀន​ក្រឡាញ់ ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ ខេត្តកោះកុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទីតាំង​ដី សម្រាប់​វិនិយោគ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន។

លោក អ៊ុក ភ័​ក្ត្រា បាន​មានប្រសាសន៍ថា​«​តាងនាម​រដ្ឋបាលខេត្ត​កោះកុង សូម​ធ្វើការ​គាំទ្រ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ដែល​ជា​សូចនាករ​មួយ នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ខេត្តកោះកុង ដែល​ត្រូវការ​ទឹក​ស្អាត​ផ្គត់ផ្គង់​មក​ទីប្រជុំជន ខណៈ​យើង​រដ្ឋបាលខេត្ត​មាន​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ​»​។ ទន្ទឹមនឹងនោះ​ លោក​អភិបាលរង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​មុននឹង​សាងសង់​ធ្វើយ៉ាងណា​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ ​ក្នុង​ករណី​បើ​មាន​ប៉ះពាល់​ដល់​ពួកគាត់ ខណៈ​ដែល​តំបន់​នេះ ​មាន​បញ្ហា​ប្រជាពលរដ្ឋ​តវ៉ា​ឥត​ឈប់ឈរ​។ ជាមួយគ្នា​នេះ​ដែរ លោក​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​បច្ចេកទេស​ឲ្យ​បាន​ល្អិតល្អន់ និង​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញារធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ​និង​រក្សា​លំនឹង​ស្ថាន​ប្រព័ន្ធ ជា​ពិសេស​ច្រក​របៀង​សត្វព្រៃ​។

​គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​អាន​កូ វ៉​ធើរ សឹ​ប​ផ្លា​យ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ ដែល​បច្ចុប្បន្ននេះ​ កំពុង​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ ក្នុង​ខេត្ដ​ព្រះសីហនុ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ស្ពាន​បុរាណ​មាន​អាយុកាល​ជិត​៩០០​ឆ្នាំ​ត្រូវបាន​ជួសជុល​ជា​លើកដំបូង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម