ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

Published

on

ភ្នំពេញ ៖ ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន៣​នាក់​ជាបន្តបន្ទាប់​ ករណី​បាញ់សម្លាប់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្រើក​ពេញ​ខេត្ត​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កាល​ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ចាប់​ខ្លួន​ជនសង្ស័យ​៣នាក់​ ជាបន្តបន្ទាប់​ និង​កំពុង​វែក​មុខ​បក្ខពួក​មួយ​ចំនួន​ទៀត​ដើម្បី​ចាត់​វិធានការ​តាមនីតិវិធីច្បាប់​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ក្រៅពី​ការ​ឃាត់ខ្លួន​មនុស្ស​បីនាក់ សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព​ចំនួន​ពីរ​គ្រឿង និង​ថ្នាំញៀន​មួយចំនួន​ថែមទៀត​ផង។

មន្ត្រីជាន់ខ្ពស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា នេះ​ថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​បីនាក់ និង​បន្ត​តាម​ចាប់ខ្លួន​បក្ខពួក​មួយចំនួន​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់សម្លាប់​ជនជាតិ​ចិន​នៅក្នុង​រថយន្ត​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។ ក្រៅ​ពី​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ចំនួន​ពីរ​ដែល​ធ្វើ​សកម្មភាព​ជិះ​ដេញ​បាញ់​ជនរងគ្រោះ និង​ជិះ​បិទគូថ​ពីក្រោយ រួម​ទាំង​គ្រឿងញៀន​មួយចំនួន​ផង​ដែរ​។

ជនរងគ្រោះ​ឈ្មោះ ផេង ស៊ូ ភេទ​ប្រុស ជនជាតិ​ចិន អាយុ ២៨​ឆ្នាំ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​មួយ​គ្រាប់​ចំ​លើ​ដោះ​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត៕

កែសម្រួល​ដោយ​ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ53 mins ago

កាន់​តែ​ធ្ងន់​​ធ្ងរ! មនុស្ស​​ស្លាប់​​៣៨​​នាក់​​នៅ​​​មីយ៉ាន់ម៉ា​​ម្សិល​មិញ​

ព័ត៌មានអន្ដរជាតិ1 hour ago

អាមេរិក នឹងមាន​វ៉ាក់សាំង​​​កូវិដ​-​១៩គ្រប់គ្រាន់​ ដល់​មនុស្ស​ពេញ​វ័យ​ទាំង​អស់​ត្រឹម​ដាច់​​ខែ​ឧសភា

ព័ត៌មានជាតិ8 hours ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ8 hours ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ8 hours ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services