Connect with us

ព័ត៌មានជាតិ

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

បានផុស

នៅ

ភ្នំពេញ​ ៖​ កម្ពុជា ចិន​បាន​រៀប​ចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»​នៅ​រសៀល​ថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២១​ នៅ​សាលសន្និសិទ​ចតុមុខ​បន្ទាប់ពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដំណើរការ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​៥»​នេះ​មានការ​ចូលរួម​ពី​លោកស្រី​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក វ៉ាង វិ​ន​ធៀន (Wang Wentian )​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ចិន​ប្រចាំ​នៅ​កម្ពុជា​។

ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​៥» នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ទទួល​រៀបចំ​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា ដែល​បង្កើតឡើង​នៅ​កម្ពុជា ដោយ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន រួម​ជាមួយនឹង​ក្រុមហ៊ុន​ភាពយន្ត​ចិន គ្រុប​។

លោក វ៉ាង វិ​ន​ធៀន​បាន​មានប្រសាសន៍ថា​ជា​លើក​ទី​៥​ហើយ នៃ​ព្រឹត្តិការណ៍​ដំណើរ ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​ហើយ​លោក​សង្ឃឹមថា ខ្សែភាពយន្ត​ដែល​នឹង​ចាក់​បញ្ចាំង​នេះ មិន​ត្រឹមតែ​ជំរុញ​ការស្វែងយល់ អំពី​វប្បធម៌​ចិន ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​លើកកម្ពស់​វប្បធម៌ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ឱ្យ​កាន់តែ​សម្បូរបែប​ដែល​ស្ថិតក្រោម ស្ថានភាព​នៃ​ជំងឺ​វីរុស​កូ​វីដ​-១៩ ផងដែរ​។

លោក​បន្តថា ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​» នេះ​បាន​ក្លាយជា​គម្រោង​សកម្មភាព​មួយ សម្រាប់​ការ​លើកកម្ពស់​កិច្ច​ផ្សារភ្ជាប់​ដួងចិត្ត​នៃ ប្រជាជន​ទាំងពីរ ហើយ​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី បងប្អូន​ប្រជាជន​កម្ពុជា​នៅតាម​បណ្ដា​ខេត្ត និង​តំបន់​នីមួយៗ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​ទួត​បាន​បន្ត​ទៀត​ថា ការផ្លាស់ប្ដូរ​វប្បធម៌ និង​សិល្បៈ​រវាង​ចិន និង​កម្ពុជា បាន​បង្កើតជា​ស្ពាន​ទំនាក់ទំនង និង​ចំណងមិត្តភាព​ដ៏​អស្ចារ្យ សម្រាប់​ប្រជាជន​ទាំងពីរ​ប្រទេស​ខណៈ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ កំពុងតែ​ជំរុញ​យ៉ាងសកម្ម ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួមគ្នា ហើយ​ការផ្លាស់ប្ដូរ​វប្បធម៌​ចិន និង​កម្ពុជា បាន​ស្វាគមន៍​ជាមួយ​ឱកាស​នៃ​ការអភិវឌ្ឍ​ដ៏​មានតម្លៃ​បំផុត​។

លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥» លើក​នេះ នឹង​នាំមក​នូវ​ខ្សែភាពយន្ត​ដ៏​ឆ្នើម ដែល​រួមមាន​ខ្សែភាពយន្ត​ខ្មែរ និង​ខ្សែភាពយន្ត​ចិន បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ ដូចជា​រឿង កំណត់ត្រា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​អ៊ូ​ហាន​, អ្នកក្លាហាន​ដំបង​បិសាច​, ក្ដី​ស្រមៃ​យុវជន​ចិន វគ្គ​២ និង​ម្ចាស់​របាំងមុខ ជាដើម​។

លោកស្រី​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ចាក់​បញ្ចាំង​លើកដំបូង​រួច ខ្សែភាពយន្ត​ទាំងនេះ នឹងត្រូវ​យក​ទៅ​ចាក់​បញ្ចាំង នៅ​តាម​សាលារៀន ទីប្រជុំជន និង​បន្ទាយ​កងទ័ព​ជាដើម នៅ​តាម​បណ្ដា​រាជធានី​ខេត្ត និង​ក្រុង​នានា​ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។

លោកស្រី​បាន​បន្ត​ថា ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​- កម្ពុជា​ដ៏​ឆ្នើម​» នេះ​ជា​ស្ពាន​ដែល​បាន​ភ្ជាប់​រវាង​ប្រជាជន​ទាំងពីរ និង​ធ្វើ​ឲ្យ​ចំណង​មិត្តភាពរ​វា​ង​កម្ពុជា និង​ចិន កាន់តែ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត​។

លោកស្រី​បាន​បន្ថែម​ថា ​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​» ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដោយបាន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ រាល់​ការដាក់​បញ្ចាំងភាពយន្ត​ចិន​-​ខ្មែរ នៅតាម​តំបន់​នានា ក្នុង​រាជធានី​ខេត្ត​ក្រុង​នីមួយៗ​។

លោកស្រី​បាន​បន្ដ​ថា ​« អ្វីដែល​អាច​ទាក់ទាញ​ឱ្យ​ប្រជាជន​ខ្មែរ និយម​ទស្សនា​ខ្សែភាពយន្ត​ចិន ក៏​ព្រោះតែ​ប្រទេស​ទាំងពីរ មាន​ចំណងមិត្តភាព​ជាច្រើន​ជំនាន់​មក​ហើយ រីឯ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ និង​ផ្នត់គំនិត​ទៀតសោត ក៏មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​។ នេះ​ជា​មូលហេតុ​ធ្វើឱ្យ​ខ្សែភាពយន្ត ក៏ដូចជា​សិល្បៈ និង​វប្បធម៌​របស់​ចិន បាន​ឆក់យក​ដួងចិត្ត​របស់​ប្រជាជន​ខ្មែរ​ឱ្យចូល​ចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម