ពលរដ្ឋខ្មែរ៤នាក់ ដែលឆ្លងកូវីដ មកពីថៃ ត្រូវបានព្យាបាលជា​សះ​ស្បើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ៤នាក់ ដែលឆ្លងកូវីដ មកពីថៃ ត្រូវបានព្យាបាលជា​សះ​ស្បើយ​

បានផុស

នៅ

អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយពុំទាន់មានអ្នកវិជ្ជមានថ្មីនោះទេ ។នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងដែរថា អ្នកជំងឺទាំង៤នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសថៃ ត្រូវបានព្យាបាលជាសះស្បើយ ក្រោយការធ្វើតេស្តចំនួន២លើកចុងក្រោយ មិនមានរោគសញ្ញាកូវីដ-១៩ ទៀតឡើយ ហើយបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

​គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កម្ពុជា​មានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន៤៥៦ នាក់ និងព្យាបាលជាសះស្បើយ​ ចំនួន ៤០៣ នាក់ ព្រមទាំងអ្នកកំពុងសម្រាកព្យាបាល ចំនួន ៥៣នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services