ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ សំណុំរឿងនៅតុលាការដែលគួរឲ្យឈឺក្បាលបំផុតនោះ គឺកូនប្ដឹងយកដីពីម្ដាយ ឬម្ដាយឪពុកប្ដឹងយកដីពីកូន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា សំណុំរឿងនៅតុលាការដែលពិបាកដោះស្រាយ និងឈឺក្បាលបំផុតនោះ គឺសំណុំរឿងនៅក្នុងក្រុមគ្រួសារមានទំនាស់នឹងគ្នា ដោយរឿងខ្លះកូនប្ដឹងទារយកដីពីម្ដាយ ឬម្ដាយឪពុកប្ដឹងយកដីពីកូន។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន១,៨៣៥នាក់ នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រឿងដែលគួរឲ្យឈឺក្បាលបំផុត គឺរឿងក្រុមគ្រួសារខ្លួនឯងវាទាស់គ្នា ឥឡូវហ្នឹងចុះផ្សាយព្រោងព្រាតកើតឡើង រួចហើយពេលខ្លះបង្ហោះហ្វេសប៊ុក ឥឡូវលែងចង់បង្ហោះហើយ បង្ហោះទៅទីមួយចេញមកសម្ដេចសង្ហាណាស់ អាពាក្យសង្ហាណាស់ហ្នឹងចង់ភ័យឥឡូវៗ ប៉ុន្តែមានច្រើនណាស់ ហើយរឿងហ្នឹងដល់មើលទៅរឿងជម្លោះកូនទៅប្ដឹងទារយកដីពីម្ដាយ ឬម្ដាយឪពុកមកប្ដឹងយកដីពីកូន»។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គ្រាន់តែនៅក្នុងក្រុមគ្រួសារមួយ មិនមានការស្រុះស្រួលគ្នាទៅហើយ បែរមកអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទៅកាត់ក្ដីឲ្យទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យដោះស្រាយបញ្ហាមួយចំនួន នៅក្រៅប្រព័ន្ធតុលាការ៕
-
KPT+៧ ម៉ោង មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣