ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រោង​ទុក​ឥ​វ៉ាន់​១​ខ្នង​ទាំងស្រុង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រោង​ទុក​ឥ​វ៉ាន់​១​ខ្នង​ទាំងស្រុង​

Published

on

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មក​ថា​ ​រោង​សម្រាប់​ទុក​ឥ​វ៉ាន់​១​ខ្នង​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ចរន្ត អគ្គិសនី​បង្ក​ជា​អគ្គិភ័យ​​ឆាបឆេះ​ទាំងស្រុង​រួម​និង​សម្ភារមួយចំនួន​ផងដែរ​។​

ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោ​ង​១២​និង​៥០​នាទី​ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ខែ​មករា​ ឆ្នាំ​២០២១​នេះ​ ស្ថិត​នៅ​ចំណុច​ក្រុមទី​០១ ​ភូមិ​សាមគ្គី​ ឃុំ​ប​វេ​ល ​ស្រុក​ប​វេ​ល ​ខេត្ត​បាត់ដំបង​។​

រោង​ទុកដាក់​សម្ភារ០១​ខ្នង​ដែល​ត្រូវបាន​អគ្គិភ័យ​ឆេះឆាប​ទាំងស្រុង​ខាងលើ​មាន​ទំហំ​៣​ម​x៤​ម​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស័ង្កសី រ​បស់​ម្ចាស់​ឈ្មោះ​ឡៅ​ ស៊ីនួន​​ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​ក្នុង​ករណីអគ្គិភ័យនេះ​ធ្វើឲ្យខូចខាត​សម្ភារ​មួយចំនួន ​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ទេ​។​

ក្រោយ​សមត្ថកិច្ច​បាន​ទទួល​ពត៌មាន​ករណីនេះ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ជំនាញ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​និង​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​អាច​គ្រប់គ្រង​ស្ថានភាព​បាន​មិន​បង្ក​រាល​ដាល​ដល់ផ្ទះ​ជិតខាង​បន្តទៀត​​៕​

អត្ថបទ ៖ សៅ សារិទ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 seconds ago

អាជ្ញាធរខេត្ត​ព្រះសីហនុ ផាកពិន័យ​បុរស​ម្នាក់​ចំនួន​២​លាន​រៀលពេលកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

ព័ត៌មានជាតិ22 seconds ago

ក្ដៅ! រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

ព័ត៌មានជាតិ12 mins ago

វត្តមង្គលវ័នចម្រើនពរម្ចាស់ចេតិយផ្លាស់ប្ដូរអដ្ឋិធាតុយកទៅតម្កល់នៅកន្លែងថ្មី

ព័ត៌មានជាតិ19 mins ago

ស្វែង​យល់​ពី​អាពាហ៍ពិពាហ៍ ៧ យប់ ៧ ថ្ងៃ ដូន​តា​ខ្មែរ​តាំង​ពី​ជំនាន់​ព្រះថោង នាងនាគ

ព័ត៌មានជាតិ19 mins ago

ក្រសួងសុខាភិបាល ប្រកាសកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ពិសេសចំពោះប្រជាពលរដ្ឋអាយុ៦០ឆ្នាំឡើង និងជនបរទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services