ក្រសួង​អប់រំ​និង​អង្គការ WFPនឹង​ផ្តល់​ស្បៀងអាហារ​ដល់​សិស្ស​ជួប​ការលំបាក​នៅ​ខេត្ត​ គោលដៅ​ចំ នួន​១០
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​អប់រំ​និង​អង្គការ WFPនឹង​ផ្តល់​ស្បៀងអាហារ​ដល់​សិស្ស​ជួប​ការលំបាក​នៅ​ខេត្ត​ គោលដៅ​ចំ នួន​១០

Published

on

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​អង្គការ​ស្បៀងអាហារ​ពិភពលោក​(WFP)​នឹ​ង​ផ្តល់​ស្បៀងអាហារ​ដល់​សិស្ស​ជួប​ការលំបាក​នៅ​ខេត្ត​គោលដៅ​ចំនួន​១០​ដើម្បី​ឲ្យ​ពួក​គេ​ទទួលបាន​នូវ​សុខ​ភាពល្អ​កំលាំង​មាំ មួន​និង​មាន​បញ្ញា​ស្មារតី​ល្អ​ព្រមទាំង​មក​រៀនសូត្រ​បាន​ពេញលេញ​។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការអនុវត្ត​កម្មវិធី​ផ្តល់​ស្បៀង​អា​ហារ​តាម​សាលារៀន​ជាមួយ​លោកបណ្ឌិត សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា លោកស្រី Claire Conanតំណាង​អង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍ថា​ ដំណើរការ​នៃ​ការ ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ បាន​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៩ ដោយ​ចាប់ផ្តើម​ពី ៦៤​សាលា មាន​សិស្ស៣៧៥០០​នាក់ និង​បាន​ពង្រីក​ជា​បន្តបន្ទាប់​មកដល់​បច្ចុប្បន្ន ក្រោម​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។​

លោកស្រី​បាន​បន្តថា ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលា​រៀន​បាន​នឹង​កំពុង​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​តាម​ខេត្ត​គោលដៅ​ចំនួន​១០ ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រផ្នែក​បច្ចេកទេស​និង​ថវិកាពី​កម្មវិធី​ផ្តល់​ស្បៀងអាហារ​ពិភព​កលោក​មាន​៥​ខេត្ត រួមមាន​ខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ ឧ​ត្ត​រ​មានជ័យ​និង​ស្រុក​ខ្លះ​ក្នុង​ខេត្តសៀមរាប​។​

លោកស្រី​បាន​បន្តទៀតថា​ ចំណែក​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ក្រោម​ការ​ឧ​ប​ត្ថ​គាំទ្រ​ដោយ​ថវិកា​រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​កិច្ច​សហការ​ពី​គណៈកម្មាធិការ​ប្រតិបត្តិ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​អ្នក​ជួយសម្របសម្រួលមាន​៦​ខេត្ត​រួមមាន​កំពង់ ចាម ស្ទឹងត្រែង​ ព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ និង​ស្រុក​ខ្លះ​ក្នុង​ខេត្ត សៀមរាប​។​

លោកបណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង អំណរគុណ​ដល់​អង្គកា​រ​ស្បៀងអាហារ​ពិភពលោក​ដែល​ចូលរួម​សហការ​យ៉ាងសកម្ម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ក្នុង​ការផ្តល់​ស្បៀងអាហារតាម​សាលារៀននៅក្នុង​ប្រទេស​កម្ពុជា​ បាន​ជួយ​ជម្រុញ​ឱ្យ​កុមារ​មក​រៀន ទៀងទាត់ និង​ទាន់ពេលវេលា​ ព្រមទាំង​បាន​រក្សា​ពួកគេ​ឱ្យនៅ​ក្នុង​ថ្នាក់រៀន​រហូតដល់​ចប់​ម៉ោង សិក្សា​ជាពិសេស​កុមារ​តូៗ ម្យ៉ាង​វិញទៀត​ការផ្តល់​ស្បៀងអាហារ​ប្រកបដោយ​អាហារ​រូ​បប​ត្ថ​ម្ភ​គ្រប់គ្រាន់​គឺ​ដើម្បីបង្កើន​សុខភាព​ផ្លូវ កាយ បញ្ញា​ស្មារតី និង​អារម្មណ៍​ ឱ្យ​ពួកគេ​ផ្តោត​លើ​ការសិក្សា​បានល្អ​ប្រសើរ​។​

លើសពីនេះ​ទៀ​ កម្មវិធី​នេះ​ក៏បាន​បង្កើន​ប្រាក់ចំណូល​ដល់​ពល​រដ្ឋ​ក្នុង​សហគមន៍​គោលដៅ តាមរយៈ ផលិតកម្ម​ចម្រុះ ដើម្បី​ផ្គត់ផ្គង់​ដល់កម្មវិធី​ផ្តល់​អាហារ​តាមសាលារៀន ដោយប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ផងដែរ​។​

បើតាម​ក្រសួង​អប់រំ​យុវជន​និង​កីឡា​តាមរយៈ​ការអនុវត្ត​កម្មវិធី​ផ្តល់​ស្បៀងអាហារ​នេះ​បា​ន​ជួយ​បង្កើន​អត្រា​ចុះឈ្មោះ​ចូលរៀន​របស់​សិស្ស​ពី៨០% នៅ​ឆ្នាំ​២០១៤ ដល់​៩៩%មកដល់​បច្ចុប្បន្ន​និង​កាត់បន្ថយ​អត្រា​បោះបង់ចោល​ការសិក្សា​រប​ស់​សិស្ស​ពី ៨%​មក​នៅ​៦% ព្រមទាំង​ជួយ​បង្កើន​អត្រា​សិស្ស​រៀន​ឡើង​ថ្នាក់​ពី​៧៦% ដល់​៨៨%​ផងដែរ​។​

គួរបញ្ជាក់​ថា ​នៅ​ឆ្នាំ​សិក្សា​២០១៩-២០២០ ក្រសួង​អប់រំយុវជននិង​កីឡា​ បានសម្រេច​ទទួលយក​ការ​ផ្ទេរ​កម្មវិធី​ស្បៀងអាហារ​នៅ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​ថវិកា របស់​រាជរដ្ឋាភិបាល​ក្រោម​រូប​ភាព​កម្មវិធី​ផ្តល់​អាហារ​ពេលព្រឹក​និង​ផ្តល់​អា​ហរ​ថ្ងៃត្រង់​ដោយ ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​៕​

អត្ថបទ​ ៖ សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services