Connect with us

ព័ត៌មានជាតិ

លោក ស សុខា ​ចូលរួម​ចែក​វិញ្ញាបនបត្រ ​ភាព​អ្នកដឹកនាំ​និង​គ្រប់គ្រង​ដល់​និស្សិត​ចំនួន២៦៩​នាក់​

បានផុស

នៅ

និស្សិត​ចំនួន​២៦៩​នាក់ ​ក្នុងនោះ​មាន​ស្រី​ចំនួន​១៦៣​នាក់​ បានទទួល​វិញ្ញាបនបត្រ​ភាព​អ្នកដឹកនាំ​និង​គ្រប់គ្រង ពី​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជននិង​កីឡាជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ដែលមាន​ការសិក្សា​មាន​រយៈ​ខ្លី នៅ​សាលប្រជុំ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ​ស្ថិតក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១​នេះ ដែលមាន​អ្នកចូលរួម លោក ​ខេង ​ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ​អ៊ុំ​ រាត្រី អភិបាលខេត្ត លោក​ ជ័យ​ សារិន ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​សាកលវិទ្យាល័យ​ជាតិ​មានជ័យ លោក ​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវជន​កីឡា​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​អ្នក​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជ័យ ​សារិន ​បាន​មាន​ប្រសា​ន៍​ថា​ និស្សិត​ចូលរៀន​សិក្សា​ក្នុង​សាលា​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​នេះ​មាន​៣​កម្រិត​ក្នុងនោះ​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​។​បរិញ្ញា បត្រ​ជាន់ខ្ពស់​សិក្សា​មាន​៥​ជំនាញ បរិញ្ញាបត្រ​មាន​ចំនួន​១៦​ជំនាញ បរិញ្ញាបត្ររង​មាន​ចំនួន​៤​ជំនាញ បរិញ្ញាបត្រ​ជាន់ខ្ពស់​សិក្សា​មាន​រយះពេល​៦ឆ្នាំ បរិញ្ញាបត្រ​សិក្សា​មាន​រយះពេល​៤​ឆ្នាំ បរិញ្ញា បត្ររង​សិក្សា​មាន​រយះពេល​៤​ឆ្នាំ​។

ក្នុងនោះ​លោក​ ស​ សុខា​ បាន​មានប្រសាសន៍ថា​ ឆ្នាំ​២០២០​កន្លងមកនេះ​ ប្រទេស​កម្ពុ​ជា ក៏ដូច​ពិភព​លោក​កំពុង​ប្រ​យុទ្ធប្រឆាំង​និងជំងឺកូ​វីដ​.១៩ ខ្លាំង​យ៉ាងណាក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច តេ​ជោ​ហ៊ុន សែន​ បាន​ឲ្យ​បើក​បវេសនកាលឆ្នាំ​សិក្សា២០២០.២០២១ ដ៏​មាន​សារៈសំខាន់​នេះ​ឡើងវិញ​ដែរ ដើម្បី​ផ្តល់​ឪ​កាស​ដល់​សិស្សានុសិស្ស និ​សិ​ត្ស ឲ្យ​បាន​ចូលរៀន​ឡើងវិញ​។​ លោក​ ស​សុខា​ បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ និស្សិត​ទាំងអស់​ត្រូវ​ហាន​លះបង់​នូវ​ពាក្យ​ចំនួន ៥​យ៉ាង ដែល​មិនគួរ​និយាយ​១​ពាក្យ​ថា​ ពិបាក​ ក្រោយ​ពេលដែល​យើង​និយាយ​ពាក្យ​ថា ​ពិបាក​​នោះ​វា​នឹង​រារាំង​ដល់​សមត្ថភាព​របស់​យើង​ប្រសិនបើ​យើង​ប្រកាន់​យកពាក្យ​នេះ​យើង​មិនអាច​ជម្នះ​នូវ​ឧប​សគ្គ​ទាំង​ឡាយណា​បានឡើយ​ក្នុង​មួយជីវិត​យើង​នេះ​បានឡើយ ​២​ពាក្យ​ថា ​ធ្វើ​មិនបាន​ ព្រោះ​ពាក្យ​នេះ​វា​នឹង​ក្លាយទៅជា​ភាព​ទន់ជ្រាយ​ដែល​ឲ្យ​យើង​ត្រូវ​បោះបង់​នូវ​អ្វីដែល​កំពុង​ធ្វើ​ឬក៏​បិទបាំង​នូវ​ចំ​ណេះដឹង​ថ្មីៗ​ដែល​យើង​មិន​ធ្លាប់​ជួប​ យើង​ត្រូវ​គិត​ថា​គ្មា​នអ្វី​មួយ​ដែល​ធ្វើ​មិនបាន​នោះទេ​ គ្រាន់តែ​ពេល​ខ្លះ​វា​ត្រូវការ​ពេលវេលា​តែប៉ុណ្ណោះ​ ការព្យាយាម​នឹង​បានសម្រេច ៣​កុំ​អស់សង្ឃឹម​ ព្រោះ​ពាក្យ​នេះ​និយាយ​ចេញមក​ពេលណា ​កម្លាំង​ទាំង​អស់ ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត​នឹង​ត្រូវ​បាត់​ជ្រុះ​ចុះ​ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​ និងមាន​ក្តីសង្ឃឹម​ជានិច្ច​ ៤​ពាក្យ​ថា​ខ្ជិល​ មិនគួរ​និយាយ​សូម្បីតែ​និយាយ​លេង​ក៏ដោយ​ ព្រោះ​វា​នឹង​បង្កើត​ការដែល​មិនមាន​ទំនួល​ខុសត្រូវ​ប្រសិនបើ​យើង​ប្រកាន់​យកពាក្យ​នេះ​ទុក​ក្នុង​ចិត្ត​ វា​ស្មើនឹង​ពាក្យ​ទទួលយក​នូវ​ការបរាជ័យ​ក្នុង​ជីវិត​បាត់ទៅហើយ​ ៥​ពាក្យ​ថា​ហក់​នៅ​ពេលដែល​យើង​និយាយ​ពាក្យ​ទាំងនេះ​ចេញមក​រាងកាយ​ទាំងមូល​នឹង​តបស្នង​មកវិញ​នូវ​ភាព​ហត់​ទន់ខ្សោយ​មួយ​រំពេច​ធ្វើ​អ្វី​ក៏ដោយ​យើង​ត្រូវតែ​ចេះ​ប្រមាណ​កម្លាំង​ឬ​ស្ទាបស្ទង់​កម្លាំង​ពេលខ្លះ​បើ​ហត់​ត្រូវ​សម្រាក​បន្តិច​ឲ្យ​មានកំ​លាំង​រួច​ធ្វើដំណើរ​ទៅមុខ​បន្តទៀត​នោះ​ទើប​យើង​បានសម្រេច​លទ្ធផល​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្រោម​ការដឹកនាំ​ដ៏​ប៉ិ​ន​ប្រសប់​របស់ សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ បា​នអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សា​ធា​រណះ​ចូល​រួមចំណែក​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្រោយ​ការត្រួតពិនិត្យ​ដោយផ្ទាល់​របស់​ក្រសួង​អប់​រំ​យុវជន និង​កីឡា ដើម្បី​លើក​កំពស់​គុណភាព ប្រសិទ្ធភាព និង​សី​លធ​ម៍​នៃ​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់ក្រោម​ឧ​ត្ត​ម​សិក្សា​នេះ​។​លោក​បាន​បញ្ជាក់ទៀតថា​នៅក្នុង​នៅ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ​នេះ​បាននិងកំពុង​ធ្វើការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ដោយ​ឈរលើ​គោលការណ៍​គុណភាព​ជា​ចម្បង​ហើយ​និង​បាន​ខិតខំ​អប់រំ​និស្សិត​ដោយ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ដើម្បី​ឆ្លើយតប​ទៅ​និង​ការអភិវឌ្ឍន៍​ដើម្បី​ប្រ​គួ​ត​ប្រជែង​នៅក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក​ផងដែរ​។​

ក្នុងនោះ​លោក ​​ស សុខា ​បានធ្វើការ​កោតសរសើរ​និស្សិត​ទាំង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​យក​អស់​កំលាំងកាយ​ចិត្ត​ដើម្បី​ប្រែក្លាយជា​ធនធានមនុស្ស​ដោយ​ឈរលើ​គោលការណ៍​គុណភាព​ជា​ចម្បង​ដែល​ប្រទេសជាតិ​ត្រូវការ​ចាំ​ចាច់​មិនអាច​អត់​បានឡើយ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម