Connect with us

ព័ត៌មានជាតិ

ជម្លោះរវាងអ្នក​ម៉ៅការ និងអ្នក​អភិវឍ្ឍន៍ផ្សារសេន​ជូ​រី​ផ្លា​ហ្សា ត្រូវ​បាន​បញ្ចប់​ក្រោម​នយោបាយ ឈ្នះៗ

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា អនុវត្ត​តាម​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេចតេ​ជោ បាន​ដោះស្រាយ​ករណី​វិវាទ​ច្រើន​ករណី​ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​ដោយ​ក្នុង​នោះបាន​បញ្ចប់​ជា​ស្ថាពរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ការដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​បញ្ចប់​ករ​ណី​វិវាទ​រវាង​ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា នៅក្នុង​ការដ្ឋាន​សារ​សង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា​ ដែលមាន​ជាន់​ក្រោម​ដី ២​ជាន់ និង​កម្ពស់​ឡើងលើ ៦​ជាន់​ ដែល​ស្ថិ​តក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បានលោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​ថ្លែងថា កន្លងមក​ជម្លោះ​នេះ ក៏បាន​ធ្វើ​ឲ្យ​សំណង់​ផ្សារ​ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ជាច្រើន​ខែ ដែល​បានធ្វើ​ឲ្យ​អាជីវករ​ទាំងអស់ មាន​អារម្មណ៍​មិន​ល្អ​ ចំពោះ​គម្រោង​នៃ​ការសាងសង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា​នេះ និង​បានធ្វើ​ឲ្យ​សំណង់​មិន​អាច​បញ្ចប់​តាម​កិច្ចសន្យា​ ដែល​បាន​កំណត់ និង​ម្យ៉ាងទៀត ក៏បាន​ធ្វើ​ឲ្យ​អាជីវករ​ខកខាន​ក្នុង​ការ​លក់ដូរ ​ផង​ដែរ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តទៀត​ថា កន្លងមក​ក្រសួង​បាន​ចាត់​គណៈប្រតិភូ​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ទំនាស់ និង​មានការ​ប្រជុំ​សម្របសម្រួល​ជា​បន្តបន្ទាប់ ពិសេស​អនុវត្ត​តាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ​ករណី​វិវាទ​ច្រើន​ករណី​ជា​បន្តបន្ទាប់​ ដោយ​ក្នុង​នោះ​បាន​បញ្ជាប់​ជា​ស្ថាពរ​ចំពោះ​ករណី​វិវាទ​រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន​ជុំវិញ​ការសាងសង់​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​តែម្ដង​នា ​ល្ងាច​ថ្ងៃទី​២២​មករា​នេះ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា គូរ​ភាគី​ទាំងសងខាង​បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត ដោយ​ករណី​វិវាទ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ដោយ​ឈរលើ​គោលការណ៍​តម្លាភាព ភាតរភាព និង​យុត្តិធម៌ ហើយ​គ្រប់ភាគី​សុទ្ធតែ​ឈ្នះ ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​​តេ​ជោ ជាពិសេស ភាគី​ទាំងអស់​ក៏បាន​ឯកភាព និង​សន្យា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​ស្មារតី​កិច្ចប្រជុំ​នា​រសៀល​នេះ​ក្នុងការ​បញ្ចប់​ទំនាស់ និង​បន្ត​ការសាងសង់​បញ្ចប់ តែម្ដង​។

​នៅ​ចំពោះ​មុខ​អង្គប្រជុំ ចាប់ពីពេលនេះ​តទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ក៏បាន​ប្រគល់​ការដ្ឋាន​សំណង់​ជូន លោកជំទាវ​ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន​សេន​ជូ​រី​ហ្គ្រុ​ប បន្ត​សាងសង់​បញ្ចប់ ដើម្បី​ឲ្យ​ភាគី​ក្រុមហ៊ុន បាន​ប្រគល់​ជូន​ដល់​អាជីវករ​ជាង ១.២០០​តូប អាចធ្វើ​ការលក់ដូរ​ជា​ធម្មតា​វិញ​នៅ​ក្នុង​ផ្សារ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន នឹង​បន្ត​បញ្ចប់​ការសាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​នៃ​សំណង់ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​បន្ថែម​មួយ​កម្រិត​ថែមទៀត៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម