Connect with us

ព័ត៌មានជាតិ

ផ្ទះ​៨​ខ្នង ប្រគល់​ជូន​ អតីតយុទ្ធជន នៅ​ខេត្តបាត់ដំបង និង​កំពុង​បន្ត​សាងសង់​ជាង​៧០​ខ្នង​ទៀត

បានផុស

នៅ

បាត់ដំបង ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា បានផ្ដល់​នូវផ្ទះ​ចំនួន ៨​ខ្នង ដល់​អតីតយុទ្ធជន​នៅក្នុង​ខេត្តបាត់ដំបង ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​ក្នុង​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ប្រគល់​ផ្ទះ​ដល់​អតីត​យុទ្ធជន នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ គឺ​លោក ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​អតីត​យុទ្ធជន​កម្ពុជា មានប្រសាសន៍ថា នៅ​ខេត្តបាត់ដំបង មាន​អតីត​យុទ្ធជន​ជួប​ការលំបាក​ក្នុង​ជីវភាព ទទួល​បាន​ផ្ទះ​រហូតមក​ដល់ពេលនេះ​មាន​ជាង ២០០​ខ្នង ខណៈ​កំពុង​សាងសង់​បន្ត​ជាង ៧០​ខ្នង​ទៀត សម្រាប់​ប្រគល់ជូន​ពួកគាត់។

លោក​បាន​មានប្រសាសន៍​បន្ត​ថា សម្រាប់​នៅ​ខេត្តបាត់ដំបង​នេះ ក្រៅពី​បានផ្តល់ ផ្ទះ គឺ​អាជ្ញាធរខេត្ត ក៏បាន​ត្រៀម​រួចរាល់​ហើយ​នូវ​ដី​ចំនួន ២០០​ហិកតា សម្រាប់​អតីតយុទ្ធជន ដែលមាន​ការខ្វះខាត​ចំនួន ២០០​គ្រួសារ នឹងមាន​ការរៀបចំ​ចាប់ឆ្នោត នៅពេល​ខាងមុខនេះ​ផងដែរ។

​ជា​មួយ​គ្នា​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អតីត​យុទ្ធជន​ទាំងអស់ ត្រូវធ្វើ​ការអប់រំ​ណែនាំ​កូនចៅ ត្រូវ​ចេះ​ខ្លាច​សង្គ្រាម និង​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព ដែល​កម្ពុជា​រកបាន​ដោយ​លំបាក តាមរយៈ​ការ​បូជា​សាច់​ស្រស់ ឈាម​ស្រស់ របស់​វីរៈជន វីរៈនារី​កម្ពុជា​យើង ហើយ​សូម​ឲ្យ​អតីតយុទ្ធជន​ទាំងអស់ ត្រូវខិ​តខំ​ថែរក្សា​សុខភាព ពិសេស​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩។

​ក្នុងនាម​តំណាង​ពលរដ្ឋ​ជា​អតីត​យុទ្ធជន​ខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ និង​សមាគម​អតីតយុទ្ធជន ដែល​បាន​គិតគូរ ពី​សុខទុក្ខ​របស់​អតីត​យុទ្ធ ក្នុងការ​ផ្ដល់នូវ​ផ្ទះ​បានរស់នៅ​សមរម្យ រួមទាំង​សម្ភារៈ ថវិកា សម្រាប់​ពួកគាត់​បាន​ប្រើប្រាស់។

លោក អភិបាលខេត្ត សន្យា​បន្ត​ចូលរួម​ជាមួយ​អតីត​យុទ្ធជន ក្នុងការ​កៀងគរ សប្បុរសជន ឲ្យ​ចូល​រួម​ក្នុង​ការងារ​ជួយ​ដល់​អតីត​យុទ្ធជន ដែលមាន​ការលំបាក​ក្នុង​គ្រួសារ​នេះ​បន្ថែម​ទៀត ទៅតាម​លទ្ធភាព​ជាក់ស្ដែង៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម