Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស ច្រានចោលពាក្យចោទប្រកាន់របស់បុរសម្នាក់ អំពីការនាំចេញអង្ករកម្ពុជាទៅកាន់អូស្ត្រាលី

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខៃមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់ បុគ្គលឈ្មោះ ឯក សុវត្ថី ទាក់ទងការនាំចូលអង្ករកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបានសម្តែងការខកចិត្ត និងសោកស្ដាយជាទីបំផុតចំពោះទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថី ដែលជាពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ រស់នៅទីក្រុងស៊ីដនី ដោយបានផ្ញើលិខិតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដោយចោទប្រកាន់ទាំងគ្មានមូលដ្ឋានអំពីការនាំអង្ករកម្ពុជាទៅប្រទេសអូស្ដ្រាលីថា មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងគោលបំណងទុច្ចរិត  ដើម្បីរារាំងការនាំអង្ករពីកម្ពុជាចូលទីផ្សារអូស្ត្រាលី។

ដើម្បីការពារផលប្រយោជន៍របស់ប្រជា កសិករខ្មែរ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានខិតខំធ្វើការសហការយ៉ាងជិតស្និទ្ធ និងបកស្រាយបំភ្លឺយ៉ាងសកម្ម ជូនក្រសួងស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី ជុំវិញការចោទប្រកាន់របស់បុគ្គលអគតិខាងលើ។ ជាលទ្ធផល ភាគីអូស្ត្រាលីបានឆ្លើយបញ្ជាក់ជាឱឡារឹកថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី បានរកឃើញថា ការលើកឡើងរបស់បុគ្គលឈ្មោះ ឯក សុវត្ថី គឺជាការចោទប្រកាន់ដែលគ្មានភ័ស្តុតាង និងមិនអាចយកជាការបាន។

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើការថ្កោលទោសជនអគតិទាំងឡាយ ដែលប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរតាមរយៈទង្វើទុច្ចរិត និងមួលបង្កាច់បំភ្លៃការពិត ដូចករណីបានលើកឡើងខាងដើម។

អ្នកនាំពាក្យគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាកសិករខ្មែរ និងកសិផលកម្ពុជា ជាពិសេសអង្ករ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ក្នុងនោះក៏មានប្ទេសអូស្ត្រាលីផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដាំដុះ ការធានាគុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដែលមានស្រាប់ និងស្វែងរកបន្ថែមនូវទីផ្សារថ្មីសម្រាប់ការនាំចេញអង្ករ និងកសិផលនានារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងតម្លៃសមរម្យ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរឱ្យកាន់តែល្អប្រសើរ៕

អត្ថបទ៖ កោះកែវ

ចុចអាន៖ អ្នកជំនាញប្រាប់ថាអំឡុងពេលនេះជាឱកាសសម្រាប់វិនិ​យោគ​លើអចលនទ្រព្យ

ចុចអាន៖​ ចិនគ្រោងវិនិយោគដំណាំរុក្ខជាតិឱសថកែច្នៃ និងវេចខ្ចប់សម្រាប់ការនាំចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម