Connect with us

ព័ត៌មានជាតិ

ឃ្មុំ​ធម្មជាតិ​ដែល​ពលរដ្ឋ​ស្វែងរក​នៅ​បឹង​ទន្លេសាប​ បាន​ដាក់​លក់​នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​

បានផុស

នៅ

​ឃ្មុំ​ធម្មជាតិ ​ដែល​ប្រជាពលរដ្ឋ​លោក​បាន​ស្វែងរក​នៅ​បឹង​ទន្លេសាប​ នា​ខេត្ត​កំពង់ឆ្នាំង ​ត្រូវបាន​ដាក់​លក់​នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​ ក្នុង​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រភព​ពី​ លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ ខែ​មករា​ ​ថា សព្វថ្ងៃនេះ ​បើ​បងប្អូន​ចង់បាន​ទឹកឃ្មុំ​សុទ្ធ​មកពី​ធម្មជាតិ​នោះ ​គឺ​មាន​ដាក់លក់​នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​ ដោយ​ពុំ​ក្លែងក្លាយ​នោះ​ទេ​។​ ​បើ​ក្លែងក្លាយ​ គឺ​គណៈ​គ្រប់​គ្រង​ផ្សារ​មិន​អនុញ្ញាត​ឲ្យ​ដាក់​លក់​ក្នុង​ផ្សារ​ឡើយ ​ព្រោះ​នាំ​ឲ្យ​ខូច​ឈ្មោះ​ផ្សារ​ទៀត​ផង​។​

​បន្ថែម​ពី​នោះ ​ឃ្មុំ​ដែល​ប្រជាពលរដ្ឋ​យក​មក​លក់​នៅ​ក្នុង​ផ្សារ​បន្លែ​ច្បារអំពៅ​រាល់ថ្ងៃនេះ ​គឺមាន​ឃ្មុំ​ចង្អេរ ឃ្មុំត្រចៀកដំរី ឃ្មុំ​ខ្យង ឃ្មុំ​អាចម៍​ឆ្កែ​ និង​ឃ្មុំផ្លិត​។​

​ចំពោះ​តម្លៃ​វិញ ​ទឹកឃ្មុំ​ច្របាច់​ចេញពី​ផ្លិត​ថ្លៃ​១៣​ម៉ឺន​រៀល ​ក្នុង​១​លីត្រ។ ​បើ​ទិញ​ទាំង​ផ្លិត​ ហើយ​យក​ទៅ​ច្របាច់​ខ្លួនឯង​ ក្នុង​១​គីឡូក្រាម ​ថ្លៃ​៧ម៉ឺន​រៀល​។​

​លោក​ប្រធាន​គ្រប់គ្រង​ផ្សារ​ ក៏បាន​ណែនាំ​ដល់​បងប្អូន​អាជីវករ​ដែល​លក់​ទឹកឃ្មុំ​ សូម​កុំ​យក​ទឹកឃ្មុំ​ក្លែងក្លាយ​មក​ដាក់​លក់​ឲ្យ​សោះ​។ ​បើ​រឹងទទឹង​ នឹង​ត្រូវ​ចាប់ ​រួច​បណ្ដេញ​ចេញពី​ផ្សារ​លែង​ឲ្យ​មក​លក់​ទៀត​ហើយ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម