ទំនងស្រវឹង! បើកម៉ូតូទៅបុករថយន្ត ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទំនងស្រវឹង! បើកម៉ូតូទៅបុករថយន្ត ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

Published

on

បន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ចំណុចផ្លូវកោង លើកំណាត់ផ្លូវក្រាលកៅស៊ូ ពីឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1H-1303 បើកដោយឈ្មោះ រឿង  រ៉ាវុធ ភេទប្រុស អាយុ ៣០ ឆ្នាំ នៅភូមិត្រសេកជុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រីឯអ្នករួមដំណើរឈ្មោះ គល់ ផានី​ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិរង្វាន់លិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោបញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូបើកពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះដល់ចំណុចផ្លូវកោងខ្លាំង ចាប់ចង្កូតមិនទាន់ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកនីសាន់ ប្រភេទដឹកទំនិញពណ៌បៃតង ពាក់ផ្លាកលេខ បាត់ដំបង 2A-7217 ចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់។

ក្រោយពីកើតហេតុហើយអ្នកបើករថយន្តរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងគ្រោះថ្នាក់។ លោកសួន នីប៉ូ បបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់នេះអ្នកបើកម៉ូតូសង្ស័យស្រវឹង ហើយបើកមានល្បឿនលឿន ដល់ចំណុចផ្លូវកោងខ្លាំងជ្រុលចង្កូតទៅបុករថយន្តចំពីមុខអ្នករងរបួសបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ក្រោយពីនគរបាលចរាចរណ៍បានពិនិត្យវាស់វែងរួច ៕

អត្ថបទ៖ ​វ៉ាន់ណាង

ចុចអាន៖ ឃ្មុំ​ធម្មជាតិ​ដែល​ពលរដ្ឋ​ស្វែងរក​នៅ​បឹង​ទន្លេសាប​ បាន​ដាក់​លក់​នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​

ចុចអាន៖ សមត្ថកិច្ច​ថៃ ឃាត់​ខ្លួន​ឃាតក​បាន​ហើយ​ ករណី​ឃាតកម្ម​លើ​ពលករ​ខ្មែរ​ដូចគ្នា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services