Connect with us

ព័ត៌មានជាតិ

វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ​ជា​វិស័យ​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការ​របស់​ពលរដ្ឋ​

បានផុស

នៅ

​ស្ទឹងត្រែង​ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ បាន​ថ្លែងថា វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ជា​វិស័យ​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ប្រើប្រាស់​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចនេះ ​ត្រូវ​រួមគ្នា​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​បំណង ជាពិសេស​គោលនយោបាយ​ទឹកស្អាតរ​បស់​សម្តេច​តេ​ជោ ហ៊ុនសែន​ក្នុងការ​ប្តេជ្ញា​ចិត្តជា​យុទ្ធសាស្ត្រ អនុវត្ត​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់ ​គឺ ​៖ ​ពង្រីក​វិសាលភាព​នៅ​ទីក្រុង និង​ទីប្រជុំជន​ឲ្យ​បាន​៩០% ដល់​ឆ្នាំ​២០២៣ និង​១០០% នៅ​ឆ្នាំ​២០២៥ សម្រាប់​បម្រើការ​ចាំបាច់​របស់​ប្រជាជន ក៏​ដូច​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា តាមរយៈ​ការអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ទាំង​ផ្នែក​សាធារណៈ និង​ឯក​ជន ដោយ​ឈរ​លើ​បុ​រេ​លក្ខខណ្ឌ​៤​យ៉ាង​ គឺ ​៖”​ទឹក​ត្រូវមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ​”។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ ខណៈពេល​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​វិស័យ​ទឹកស្អាត និង​ឧស្សាហកម្ម​កែច្នៃ នៅ​ខេត្ត​ភូមិភាគ​ឦសាន​ដោយ​ប្រើ​ពេលវេលា​ជិត​មួយ​សប្ដាហ៍ ​ដើម្បី​ជំរុញ​ភារកិច្ច​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​

​ដើម្បីស្វែងយល់​ជាក់ស្តែង និង​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឲ្យ​ល្អប្រសើរ​ថែមទៀត​នោះ​ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នាពេល​ថ្មីៗ​នេះ​ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​មួយក្រុម ចុះ​ពិនិត្យ​និង​ពង្រឹង​ការងារ​វិស័យ​ទឹកស្អាត និង​ឧស្សាហកម្ម​កែច្នៃ នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត​នៃ​ទី​រួម​ខេត្តស្ទឹងត្រែង ​និង​មណ្ឌល​គី​រី​ក្នុង​រយៈ​៥​ថ្ងៃ​បន្តបន្ទាប់​គ្នា​។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​វិស័យ​ទឹកស្អាត​នា​ឱកាស​នោះ​ដោយមាន​សមាសភាព​ចូលរួម​ពី​លោក​អភិបាលខេត្ត លោក​អភិបាលស្រុក​សេ​សាន លោក​អភិបាលក្រុង​ស្ទឹងត្រែង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​ប្រតិភូ​អមដំណើរ​ជាច្រើន នាក់​ទៀត បាន​អញ្ជើញ​ចុះ​ពិនិត្យមើល លទ្ធផល​ដំណើរការ​សាងសង់​រោង​ចក្រ​ទឹកស្អាត​ថ្មី ស្ថានីយ៍​បូមទឹក​ថ្មី ​និង​ការសាងសង់​បណ្ដាញទឹក​ស្អាត​ថ្មី​ដែល​ជា​ហិរញ្ញប្បទាន​ឥណទាន​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ីADB​ផងដែរ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​លក្ខណៈ​បច្ចេក​ទេស​តាម​អាង​ប្រព្រឹត្ត​កម្ម អាង​សម្ងួត​ភក់ និង​អាងទឹក​ស្អាត​…​។​ល​។ ព្រមទាំង​ពិនិត្យមើល​អគារ​ការ​ងា​រ​ផ្សេងៗ​ទៀតផង​ដែរ។​

បន្ទាប់មក​ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​បន្ថែម​បណ្ដាញ​ទឹក​ថ្មី​ដែលមាន​ប្រវែង​ប្រហែល​១៣​គ​.​ម​ ទៅដល់​ទីរួមស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដែល​ត្រូវ​ចំណាយ​លើបណ្ដាញទឹកនេះ​ក្នុង​ថវិកា​ចំនួន​៣​លាន​ដុល្លារ​អាមេរិក និង​នៅ​ល្ងាច​ថ្ងៃ​ដដែល​មាន​ប្រជុំ​ពិភាក្សា លក្ខណៈ​បច្ចេកទេស​នៃ​ការភ្ជាប់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទឹកស្អាត Micro Science & Technology (Cambodia)Co.,Ltd នៃ​ប្រទេស​ចិន និង​ទឹកស្អាត​របស់​រោងចក្រ​ថ្មី នៃ​គម្រោង​របស់​ធនាគារ ADB ដែល មាន​សមាសភាព​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ លោកស្រី​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តស្ទឹងត្រែង និង​លោក​បណ្ឌិត Cai Yunlong ប្រធាន​ក្រុមហ៊ុន Micro Science & Technology (Cambodia)Co.,Ltd។​

​នា​ឱកាស​នោះដែរ​ ក្រុមការងារ​ប្រតិភូ ក៏បាន​បន្តដំណើរ​មក​ដល់​ខេត្ត​មណ្ឌល​គី​រី ដោយបាន​ចុះ​ពិនិត្យ​មើល ប្រភពទឹក​ឆៅ ដែល​មាននៅ​បឹង​ខាងលើ និង​បឹង​ខាងក្រោម ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដែលជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ការ​ស្តុក​ត្រៀម​ទុក សម្រាប់​បំពេញតម្រូវការ​ប្រើ​ប្រាស់​ក្នុង​ទី​រួម​ខេត្ត​ទាំងមូល។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ជា​វិស័យ​អាទិភាព​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏ដូចជា​ក្រសួង ។ ដូចនេះ​ត្រូវ​រួមគ្នា​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​បំណង ជាពិសេស​គោលនយោបាយ​ទឹកស្អាតរ​បស់​សម្តេច​តេ​ជោ ក្នុងការ​ប្ដេជ្ញា​ចិត្តជា​យុទ្ធសាស្ត្រ អនុវត្ត​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​គឺ ​៖ គឺ​ពង្រីក​វិសាលភាព​នៅ​ទីក្រុង និង​ទីប្រជុំជន​ឲ្យ​បាន​៩០% ដល់​ឆ្នាំ​២០២៣ និង​១០០% នៅ​ឆ្នាំ​២០២៥ សម្រាប់​បម្រើការ​ចាំបាច់​របស់​ប្រជាជន ក៏​ដូច​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា តាមរយៈ​ការអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទាំង​ផ្នែក​សាធារណៈ និង​ឯកជន ដោយ​ឈរលើ​បុ​រេ​លក្ខខណ្ឌ​៤​យ៉ាង​គឺ ​៖ ”​ទឹក​ត្រូវមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ​”។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ ល្អ​ប្រសើរ រវាង អាជ្ញាធរខេត្ត អង្គភាព​ទឹកស្អាត សាធារណៈ ក្រុមហ៊ុន​ឯកជន និង​ដៃគូ​អភិវឌ្ឍ​មកពី​ខាង ធនាគារ​ADB ក៏ដូចជា ធនាគារពិភពលោក (WB) សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​ទឹកស្អាត៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម