Connect with us

ព័ត៌មានជាតិ

បាក់​ស្រុត​ស្ពាន​អាកាស​នៅ​ខេត្ត ​ណាខន រ៉ាតសីមា រង​របួសពលករ​ខ្មែរ​ ៧​នាក់

បានផុស

នៅ

ប្រទេសថៃ ៖ យ៉ាង​ហោច​ណាស់​ក៏​មានពលករខ្មែរ​ចំនួន ៧ នាក់ នៅក្នុងចំណោមជនរងគ្រោះសរុប ៩ នាក់​ ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​មួយ​បាន​កើត​ឡើង​គឺ​ករណី​បាក់​ ស្រុក​ស្ពាន​អាកាស​ ដែល​កំពុង​ស្ថាបនា។​

ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ​ខែ​មករា​ឆ្នាំ ​២០២១​ ក្នុង​តំបន់​ដែល​កំពុង​ស្ថាបនា​ស្ថិត​ក្នុង​ឃុំ​គោក​ស៊ូង​ស្រុកមឿង​ខេត្ត​ណាខន រ៉ាតសីមា​ប្រទេសថៃ​ ដែល​ស្ពាន​អាកាស​ដ៏​វែង​អន្លាយ​នេះ​លេខ ​២៩០​គឺ​បាន​ស្ថាបនា​ព័ទ្ធ​ជុំវិញ​ខេត្ត​ ភាគ​ខាង​ជើង​ចន្លោះ​គីឡូ​ម៉ែត្រលេខ​ ២១៧+៥០០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​ថា ​ការ​បាក់​ស្រុត​ស្ពាន​អាកាស​នេះ ​គឺ​ស្រប​ពេល​ដែល​កំពុង​ចាក់​បេតុង​នៅ​ខាង​លើ​ពុម្ព​ស្ពាន​ដែល​បណ្ដាល​ឱ្យ​សង្កត់​ និង​ប៉ះ​ពាល់​ដល់​កម្មករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​សរុប​ចំនួន ​៩ ​នាក់ ក្នុង​នោះ​មាន​កម្មករ​ខ្មែរ​៧​នាក់​កម្មករ​ភូមា​១​នាក់​ និង​កម្មករ​ថៃ​១​នាក់ ដោយ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មហា​រ៉ាត​ណាខន​ រ៉ាតសីមា​ ដើម្បី​សង្គ្រោះ​ ដោយ​ពុំ​មាន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​នរណា​ម្នាក់ឡើយ ។

លោក​ សាក់ស្យាម ឈីតឆប រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មាន​ប្រសាសន៍​ថា​ អ្នក​ម៉ៅការ និង​គ្រប់​គ្រង​ការងារ​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ល្អ​ប្រសើរ​លើ​ការ​ទទួល​ខុស​ត្រូវ​ ព្យាបាល​ និង​ឧបត្ថម្ភ​ដល់​កម្មករ​ ដែល​រង​របួស​ពិសេស​គឺ​កម្មករ​ដែល​មក​ពី​ប្រទេស​កម្ពុជា​និង​ភូមា​។

លោក​ក៏​បាន​សង្កត់​​ធ្ងន់​ថា ​ត្រូវ​បើក​កិច្ច​ពិភាក្សា​ជា​បន្ទាន់​ លើ​ការ​បាក់​ស្រុក​ស្ពាន​អាកាស​នេះ​ ឱ្យ​ដឹង​ថា ​តើ​បណ្តាល​មក​ពី​កត្តា​អ្វី​ ព្រោះ​ការ​ចំណាយ​លើ​ការ​ស្ថាបនា​ស្ពាន​អាកាស​ដ៏​វែង​នេះ​ ត្រូវ​ប្រើ​ប្រាស់​ថវិកា​សរុបចំនួន ១.៤០០.៩៩៨.២៩៥ បាត ៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម