Connect with us

ព័ត៌មានជាតិ

ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ហាង​គ្រឿង​សមុទ្រ​មួយ​កន្លែង នៅ​សង្កាត់​ទន្លេបាសាក់

បានផុស

នៅ

ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ហាង ជីន ស៊ឺ ម៉ៅ គ្រឿង​សមុទ្រ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ តែ​សំណាងល្អ​ មិន​​រាលដាល​ទីតាំង​ផ្សេង​ និង​គ្មាន​មនុស្ស​របួស​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២០ ​ចំណុច​ហាង ជីន ស៊ឺ​ម៉ៅ គ្រឿង​សមុទ្រ សាច់គោ និង​ស៊ុប​ឆ្នាំង​ភ្លើង ផ្សារ​ចិន ផ្លូវ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ បើ​តាម​នគរបាល​ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង មានឈ្មោះ Fu Jianhua ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។​

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ​ បាន​ឲ្យ​ដឹងថា ​ការ​ឆាបឆេះ​នេះ​បណ្តាល​មកពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី។ ក្នុងនោះ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ បាន​មកដល់​កន្លែង​កើតហេតុ​ចំនួន​០៥​គ្រឿង ដោយ​ប្រើ​ប្រាស់​ទឹក​អស់​០១​គ្រឿង (​រថយន្ត​របស់​កោះ​ពេជ្រ​០៣​គ្រឿង រថយន្ត​​ការិយាល័យ​បង្ការ ​និង​ពន្លត់​អគ្គិ​ភ័យ​រាជធានី​ភ្នំពេញ​ចំនួន​០២​គ្រឿង)។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្ភារៈ​ខូចខាត​មាន ​តុ​ឈើ​០១ ហើយ​មិន​បង្ក​ឲ្យ​រាលដាល​ទីតាំង​ផ្សេង​ និង​មិន​មាន​មនុស្ស​របួស​ឡើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម