Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្គាប់ការ​ឱ្យ​ស៊ើបអង្កេត​ស្នងការ​រង​ខេត្ត​តាកែវ ជំរិត​យក​ប្រាក់​រាប់ម៉ឺន​ដុល្លារ

បានផុស

នៅ

ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិត​បង្គាប់ការ លេខ ០០៦ អ ប ក អ ធិ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយ​បាន​ចាត់​លោក​ឧត្ដមសេនីយ៍​ឯក សេង វណ្ណៈ ប្រធាន​នាយកដ្ឋាន​ទទួល​ពាក្យ​បណ្តឹង និងមន្រ្តីរួម​ដំណើរ​៥រូបទៀត ​ឱ្យ​ចុះ​អង្កេត​ស្រាវជ្រាវ​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ិន សុខខេង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ និង​មន្ត្រី​មួយ​ចំនួន​ទៀត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ពាក់ព័ន្ធ​ករណី​​ចោទ​ប្រកាន់​រឿង​ជំរិត​យក​ប្រាក់រាប់សិបម៉ឺនដុល្លារ ពី​ជនរងគ្រោះ។​
 
​ជុំវិញ​ការ​ប្ដឹង​ចោទប្រកាន់​នេះ លោក ឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង បាននិយាយយ៉ាងខ្លីតាម​ទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ជាករណីមិនពិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តា​កែវ ត្រូវ​បាន​មន្ត្រី​នគរបាល​ថ្នាក់ក្រោម និង​ប្រជាពលរដ្ឋ​ក្នុងក្រុងដូនកែវ ដែលសុំមិនបញ្ចេញឈ្មោះ​សរសេ​រ​ពាក្យ​បណ្ដឹង​ប្ដឹង​រូប​លោក​ទៅ​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឱ្យ​ចាត់​វិធានការ​ពាក់​ព័ន្ធ​និងភាពមិនស្របច្បាប់មួយចំនួន ​។
 
តាមពាក្យបណ្តឹងសុំអន្តរាគមន៍ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅបានឱ្យដឹងថា លោក​ឧត្ដម​សេនីយ៍​ត្រី​ ហ៊ិន សុខខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ ​បានធ្វើឲ្យពលរដ្ឋពុំមានទំនុកចិត្ត ភ័យខ្លាច និងបាន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​ដោយ​ផ្ទាល់​ខ្លួន។
 
ខ្លឹមសារ នៃ​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា ​​នៅ​ចុង​ឆ្នាំ​២០១៩ លោក​ឧត្ដមសេនីយ៍ត្រី​ ហ៊ិន សុខខេង និង​បក្ខ​ពួក​បាន​ចាប់​បង្ខាំង​ជនរងគ្រោះ​ជំរិត​យក​ប្រាក់ចំនួន២០០,០០០ដុល្លារ​អាមេរិក(ពីររយពាន់ដុល្លារ​សហ​រដ្ឋអាមេរិក)និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក និងលោក​វរសេនីយ៍ទោ​ សាក់ ទូច រួមទាំង​បក្ខ​ពួក​បានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជាជនបរទេស​ ចំនួន៣នាក់ និងជនជាតិខ្មែរ ២នាក់   ជំរិត​យក​ប្រាក់​ចំនួន១០០,០០០ដុល្លារអាមេរិក(មួយ​រយពាន់ដុល្លារអាមេរិក)និងដកហូតយក​ខ្សែដៃ​ ខ្សែក ​ចិញ្ចៀន​ពេជ្រ ពីជនរងគ្រោះ ដោយមានលោក​វរសេនីយ៍ទោ​ រស់ សេន នាយរងការិយាល័យ​បុគ្គលិក​ជាអ្នកបក​ប្រែ។

លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តំណាង​ជនរងគ្រោះ​២នាក់ បានមក​ប្ដឹងតវ៉ា​ដល់​ស្នងការដ្ឋាន ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ខាងលើ និងទាមទា​យក​សម្ភារៈ​ដែល​ដកហូត​ពី​ជនរងគ្រោះជាអ្នកវិនិយោគិន (ជនបរទេស) ត្រឡប់មកវិញ។

ក្រោយមាន​បណ្ដឹង​តវ៉ា ក៏មានស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មួយរូប(មិនស្គាល់ឈ្មោះ) បានយក​សម្ភារៈ​ទៅប្រគល់ឲ្យជនរងគ្រោះវិញដល់រាជធានីភ្នំពេញ។ ករណីនេះតំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បានកោះហៅ លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ិង សុខខេង សាកសួរ​ដំណើររឿង​នេះ ម្ដង​រួចមកហើយ​៕ 

អត្ថបទ៖ វីរៈ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម