Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងបើកកិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងារឆ្នាំ២០២០ និង​ទិសដៅ​ការងារឆ្នាំ២០២១ ​​

បានផុស

នៅ

ក្នុង​របាយការណ៍របស់​គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ស្ដីពី​សកម្មភាព​និង​លទ្ធផល ដោយ​សង្កត់ធ្ងន់​លើ​ផលប៉ះពាល់ដោយ​ទឹកជំនន់ កាលពីពេល​កន្លងទៅនេះ​ ដោយ​បញ្ជាក់ថា ខេត្ត​បាត់ដំបង ទឹកជំនន់​បានកើត​ឡើង​ចំនួន​បី​ដង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ស្រុក​ក្រុង​ទាំង១៤ និង​ឃុំ​សង្កាត់​ចំនួន៩៩​ ព្រមទាំង​ប៉ះពាល់​ផ្ទះរបស់​ប្រជាពលរដ្ឋជាង៧ម៉ឺនខ្នង​ផ្ទះ ស្មើនឹង៧២ ៨២០គ្រួសារ និង​ជម្លៀស​ទៅកាន់​ទី​ទួលសុវត្ថិភាពបាន​ចំនួន៧០ ២០៧គ្រួសារ និង​ធ្វើឲ្យ​ខូចខាត​ស្រូវ​ចំនួន៤២ ៥១៧ ហិក​តា និង​ហេដ្ឋារចនាសម្ព័ន្ធ មួយ​ចំនួន​មា​នដូចជា ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន​ផងដែរ​។ ជាមួយគ្នានេះដែរ ទាំង​គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​រដ្ឋ​បាលខេត្ត ក្រោម​ការយកចិត្តទុកដាក់ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ពីក្រសួង​មហាផ្ទៃ បានរួម​គ្នា ដោះស្រាយ​ជា​បន្តបន្ទាប់ជីវភាព និងបាន​ជំរុញកសាង​ជួសជុល​ឡើងវិញ នូវ​អ្វីដែល​បាន​ខូចខាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក គណៈកម្មាធិការសមាគម​អតីតយុទ្ធជន ក៏បាន​ខិតខំ​ប្រឹងប្រែង និង​យ៉ាងសកម្ម ក្នុងការ​ដោះស្រាយ ជូន​ដល់​ពួកគាត់ មានដូចជា ការបើក​ជូន​ថវិកា មរណៈ​សង្គ្រោះ ជូន​គ្រួសារ​សព ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ បាន​ចំនួន១ ៧០៦ សព​។ ការប្រគល់​ផ្ទះ​ជូន អតីតយុទ្ធជន ទីទាល់ក្រ ក្នុង​ឆ្នាំ ២០២០ កន្លងទៅនេះ បាន​ចំនួន៣៣ខ្នង ក្រោម​អធិបតីភាពលោក គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខា​ធិការ សមាគមអតីតយុទ្ធជនចំនួន២៨ខ្នង និង​ជូន​ថវិកាចំនួន២០ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ​មួយ​គ្រួសារ​។

របាយការណ៍​បាន​បញ្ជាក់​ទៀតថា តាម​សំណើ​របស់​គណៈកម្មាធិកា​រ សមាគមអតីតយុទ្ធជន ស្ដីពី​ការ​ស្នើសុំ ដី​សម្រាប់​សាងសង់ លំ​នៅដ្ឋានជូន​ដល់​អតីតយុទ្ធជនទីទាល់ក្រក្នុង​ឆ្នាំ២០២០ លោក អភិ​បាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីសម្រេចប្រគល់​ដី​ចំនួន២០០ហិកតា ដើម្បី​បែងចែក នឹងធ្វើ​លំ​នៅដ្ឋាន ជូន​សមាជិកសមាគមអតីតយុទ្ធជន ដែល​ទីទាល់ក្រ គ្មាន​ដី​គ្មាន​ផ្ទះ នៅ​ក្នុង​ស្រុក​គាស់​ក្រ​ឡ​ទៀតផង​។​

លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំរបស់​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​បាន​សហការ​ជាមួយ កង​កំលាំង​ទាំងបី​ប្រភេទ​របស់​ជាតិ មាន​ចំនួនរហូតដល់​ជាង៣ពាន់​នាក់ ជួយ​ដល់​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយ​ទឹកជំនន់រយៈពេល​កន្លង ពិសេស​ជម្លៀស​ពួកគាត់មកកាន់​ទីទួល​សុវត្ថិភាព បាន​ទាន់ពេលវេលា ដែល​ពុំមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ទឹកជំនន់នោះទេ​។

ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ទីរ​កសិកម្ម​ខេត្ត ក្រោយពី​រាជរដ្ឋាភិបាលបានផ្ដល់​ពូជស្រូវ ជូន​ប្រជាកសិកររួចមក ធ្វើ​ឲ្យ​ពួកគាត់ខិតខំ​បន្ត​បង្កបង្កើនផល រហូត​ដើរ​លើ​ផែនការ​។ ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យគ្រប់​វិស័យ​របស់​ខេត្ត ដែល​បានទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់ មាន​ដូចជា ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ក៏ដូចជា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ត្រូវ​បន្ត​ខិតខំ កសាង​និង​ជួសជុល​ឡើងវិញដើម្បី​បម្រើ​សេចក្តី​ត្រូវការរបស់​ប្រជាពលរដ្ឋ​យើង​។​

ដោយឡែក គណៈកម្មាធិការសមាគម​អតីតយុទ្ធជន ត្រូវ​បន្ត​ខិតខំបំពេញ​ភារៈតាម​លក្ខន្តិកៈរបស់​សមាគម និង​អនុសាសន៍ទាំង១៤ចំណុច របស់​សម្ដេច​តេ​ជោ ដែលជា​ប្រធានសមាគម​អតីតយុទ្ធជន ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ម្យ៉ាងទៀត ដោយមាន​ការដឹកនាំ ព្រមទាំង​ការ​ជ្រោមជ្រែងគ្រប់​រូប​ភាព ពី​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល សមាគមអតីតយុទ្ធជន បាន​បង្ក​ភាពងាយស្រួល ឲ្យគណៈកម្មាធិការ សមាគម អតីតយុទ្ធជនខេត្ត បំពេញភារកិច្ច​របស់​ខ្លួនទទួលបាន​លទ្ធផល​ល្អ ជា​បន្តបន្ទាប់​។

ជា​ចុងក្រោយ​លោកទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់សប្បុរសជនតាម​បណ្ដា​មន្ទីរ​អង្គភាព និង​តាម​ស្ថាប័ន ផ្សេងៗ ដែលអស់លោក​លោកស្រីមាន​ទឹកចិត្តសប្បុរស បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ជួយឧបត្ថម្ភ ទៅ​សម្ដេច​តេ​ជោ ជា​ប្រធានរបស់​យើង រហូត​ទទួលបាន​ថវិកាសម្រាប់​សាងសង់​ផ្ទះជូន​អតីតយុទ្ធជន​របស់​យើងបាន​ចំនួន៥៧ខ្នង​។ ក្នុងនាម​ខ្ញុំជា​សេនាធិការខ្ញុំ​នឹង​នាំពាក្យ​ទាំងអស់នេះ រាយការណ៍​ជូន​សម្ដេច​ ពី​ការខិតខំប្រឹងប្រែង របស់​បងប្អូន សម្រេចបាន​លទ្ធផលយ៉ាង​ល្អប្រសើរ​នេះ​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥៧ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម