Connect with us

ព័ត៌មានជាតិ

ពលករ៣៧នាក់ បាន​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក១៤​ថ្ងៃ

បានផុស

នៅ

ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ថៃ​ចំ​នួន​៣៧​នាក់​ទៀត​ហើយ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក១៤​ថ្ងៃ នៅ​ព្រឹក​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​អះអាង​របស់​លោក រ័ត្ន ដា​ស៊ីណង់ អភិបាលស្រុក​មង្គល​បូរី ​បាន​ឲ្យ​ដឹង​ នៅ​ព្រឹក​នេះ​ថា​ ពលករ​មកពី​ប្រទេស​ថៃ​ចំនួន ៣៧​នាក់ ស្រី១៦នាក់ ​បាន​ចូល​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​វិទ្យាល័យ​មង្គល​បូរី ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ លើ​កទី​១ លើក​ទី​២ និង​លើក​ទី​៣ គ្រប់​១៤​ថ្ងៃ​ ហើយ​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ ដែល​ក្នុងនោះ​មាន​ខេត្ត​ត្បូងឃ្មុំ ស្ទឹង​ត្រែង ព្រៃវែង សៀមរាប ពោធិ៍សាត់ និង​ខេត្ត​បាត​ដំបង នៅ​ព្រឹក ថ្ងៃទី​​២៥ ខែ​មករា ឆ្នាំ​២០២១ ដោយ​ដឹក​តាម​រថយន្ត​កងទ័ព​។

​លោក​លោក រ័ត្ន ដា​ស៊ី​ណង់​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​នេះ​ជា​ជោគជ័យ​មួយ​យ៉ាង​ធំ​ សម្រាប់​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត គ្រូពេទ្យ​ជាប់កិច្ចសន្យា និង​ក្រុម​គ្រូពេទ្យ​ក្រមខ័ណ្ឌ និង​អង្គភាព​ទាំង ៣​មាន កម្លាំង​អាវុធហត្ថ នគរបាល និង ទាហាន ខិតខំ​ប្រឹងប្រែង មើល​ការខុសត្រូវ​ទាំង​ថ្ងៃ​ទាំងយប់ មិន​ឲ្យ​ពលករ​ទាំងអស់​ចេញ​ដើរ​រហេតរហូត គឺ​នៅ​ក្នុង​បន្ទប់​ចំនួន​១៤​ថ្ងៃ រហូតដល់​ពលករ​ទាំង​៣៧​នាក់​សំងំ​រស់​នៅ​ក្នុង​បន្ទប់​បាន​រហូតដល់​ទៅ​១៤​ថ្ងៃ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ។ ​ក្នុង​នោះ​លោក​លោក​លោក រ័ត្ន ដា​ស៊ី​ណង់​បាន​ធ្វើ​ការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​បន្ត​ទៀត និង​ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន​ជាប្រចាំ ហើយ​បើ​មាន​អា​ការៈមិន​ស្រួល​ត្រូវ​ទាក់ទង​ទៅកាន់​ក្រុម​គ្រូពេទ្យ​ជាបន្ទាន់​។​

ជាមួយគ្នានេះ លោក​បាន​ឲ្យ​ក្រុមការងារ កងកម្លាំង​ចម្រុះ​ស្រុក ក៏បាន​ធ្វើការ​ត្រូវ​ពិនិត្យ និង​រៀបចំ​ចាត់ចែង​ដឹកជញ្ជូន​បងប្អូន​ពលក​រ​ឲ្យ​បាន​ត្រឡប់​ទៅកាន់​លំនៅឋាន​តាម​បណ្តា​ខេត្ត​ស្រុក​នានា​តាមរយៈ​រថយន្ត​ដឹកជញ្ជូន​កងទ័ព​ ផង​ដែរ​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង

សូមចុចអាន៖ ​កុំឆ្ងល់! បើ​ឃើញសាឡង់​​កណ្តាល​​ទន្លេមុខជ្រោយ​ចង្វា អាជ្ញាធរ​ចេញ​មក​បញ្ជាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម