Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Socialyse ភ្នំពេញ​បង្ហាញ​ពី​សក្តានុពល​នៃ​និន្នាការ​ឌីជីថល​សកល​ ដើម្បី​ឆ្លើយតប​តម្រូវការ​ក្នុង​ប្រទេស​កម្ពុជា

បានផុស

នៅ

​សម្រាប់​ការផ្តើម​នៅ​ឆ្នាំ 2021 រឿង​ដំបូង​ដែល Socialyse ភ្នំពេញ​ដែលជា​ក្រុមហ៊ុន​ឌីជីថល​ឈានមុខ​នៅ​កម្ពុជា​បានធ្វើ គឺ​មើល​ឡើងវិញ​នូវ​ការអនុវត្ត​ពេល​អតីតកាល ជាពិសេស​ជាមួយនឹង​និន្នាការ និង​ការផ្លាស់ប្តូរ​នានា​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងរក​ភាព​ដែល​អាច​អនុវត្ត​បាន​នៅក្នុង​ទីផ្សារ​របស់​យើង​។

ពួកគាត់​ទទួលយក​គ្រប់​សំណួរ​ពី​អតិថិជន និង​ដៃគូ​សហការ ហើយ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ រួច​ផ្ទៀងផ្ទាត់​ពី​ប្រភព​ផ្សេងៗ​ក្នុងស្រុក និង​ទូទាំង​សកលលោក ហើយ​ផ្តួចផ្តើម​ជាការ​សិក្សា​ដ៏​សំខាន់​មួយ​ទាក់ទង​នឹង ”​និន្នាការ​ឌីជីថល​ក្នុងប្រទេស​កម្ពុជា និង​ពិភពលោក​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសិក្សា​បង្ហាញ​ឲ្យ​ឃើញថា​អតិថិជន និង​ដៃគូ​សហការ​នឹង​បង្កើន​ការធ្វើផែនការ​ឌីជីថល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នៅក្នុង​ឆ្នាំ 2021​។ លោក Benjamin Houghton ដែលជា Group Regional Director ប្រចាំ​ក្រុមហ៊ុន Socialyse បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​ក្រុមហ៊ុន Socialyse ភ្នំពេញ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​យើង​។ យើង​មិនមែន​គ្រាន់តែ​ជា‘​ក្រុមហ៊ុន​ឌីជីថល​’ ហើយ​យើង​ក៏​មិនដែល​ដំណើរការ​តាម​វិធី​នេះដែរ​។ យើង​ជា​ដៃគូ​ជឿជាក់​របស់​អតិថិជន ហើយ​ទំនួល​ខុសត្រូវ​មួយ​របស់​យើង គឺ​ធានាថា​ គ្រប់គ្នា​នឹង​ទទួលបាន​ព័ត៌មាន​ថ្មីៗ ដែល​ជួយ​ឲ្យ​អាជីវកម្ម​រីកចម្រើន និង​ជោគជ័យ​។​

​ជំនួស​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ជួប​មុខ​គ្នា​ផ្ទាល់ (face-to-face event) ការសិក្សា​នាពេល​បច្ចុប្បន្ន​ដែល​បាន​ចែករំលែក​ដោយ​ដៃគូ​សហការ​ក្រុមហ៊ុន Socialyse តាមរយៈ​វីដេអូ​ឌីជីថល​ក្រោម​ប្រធានបទ​ដូចជា​៖

– ​គុណសម្បត្តិ​នៃ​ការចូលរួម​ផ្សព្វផ្សាយ​ពី​តារា​ល្បី និង​ខ្លឹមសារ​របស់ Micro-influencer

– តើ​ទម្រង់​វីដេអូ​វែង​ផ្សព្វផ្សាយ​ពី ‘​ប្រេន​ផលិតផល​’ មាន​ឥទ្ធិពល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ​ទេ​?

– ​តើ ‘​ខ្លឹមសារ​ឡូយៗ​’ ទាំងអស់​មាន​ឥទ្ធិពល​ពី​បរទេស​មែន​ទេ​?

– ​តើ​ទម្លាប់​ប្រើ​អ៊ីនធឺណិត​បាន​ផ្លាស់ប្តូរ​ព្រោះ​ស្ថានភាព​កូ​វីដមែន​ទេ​?

– តើ​ទីផ្សារ E-commerce កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​មែន​ទេ​?

​យោងតាម​លោក Ben បាន​ឲ្យ​ដឹងថា ជម្រើស​នៃ​ទម្រង់​វីដេអូ​ផ្សព្វផ្សាយ​ជា​គោលដៅ​ចម្បង សម្រាប់​ឆ្នាំ 2021​។ គាត់​បាន​មានប្រសាសន៍ថា “​កាលពី​ឆ្នាំមុន យើង​បានរៀបចំ​ព្រឹត្តិការណ៍​មួយ​ដែល​យើង​បាន​នាំយក Facebook & Google ជា​លើកដំបូង​មក​ប្រទេស​កម្ពុជា​។ ឆ្នាំនេះ យើង​បត់បែន​តាម​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ ហើយ​យើង​បាន​បង្កើត​វីដេអូ​ឌីជីថល​ផ្សេងៗ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​យើង​ទទួលបាន​ពី​អតិថិជន​។ យើង​រួមបញ្ចូល​ទាំង​ការសិក្សា​ស្រាវជ្រាវ ការវិភាគ​ទិន្នន័យ និង​បទសម្ភាសន៍​ជាមួយ​អ្នកជំនាញ ដើម្បី​ផលិត​វីដេអូ​នេះ​ឡើង ដែល​បាន​ថត​នៅក្នុង​ស្ទូ​ឌី​យ៉ូ​ដោយ​ក្រុម​អ្នកជំនាញ​ឌីជីថល​របស់​យើង​ផ្ទាល់​។​”

​ក្រៅពី​ចែករំលែក​ខ្លឹមសារ​ទាក់ទង​ឌីជីថល​ដ៏​សំខាន់​នេះ ក្រុមហ៊ុន Socialyse ក៏​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ការពង្រឹង​ចក្ខុវិស័យ​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2021 ជាមួយ​ការ​រចនា​

​ឡូហ្គោ​ថ្មី និង​ការិយាល័យ​ធ្វើការ​ថ្មី​។ គាត់​បាន​បន្ថែមទៀតថា “​យើង​បាន​ប្រើ​ឡូហ្គោ​តាម​ក្រុមហ៊ុន Socialyse សកល​នៅក្នុង​ការិយាល័យ​របស់​យើង ដើម្បី​ភាពស្រស់​ស្រាយ​ទាក់ទាញ​នៅក្នុង​ឆ្នាំ 2021​។ ឡូហ្គោ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​យើង​មាន​ភាពរហ័សរហួន និង​អាច​បត់បែន រំលេច ពណ៌​ចម្រុះ​បង្កប់​ដោយ​ភាព​ឆ្លាត​វៃ ហើយ​នេះ​ជាការ​ងារ​ដែល​យើង​ធ្វើ​នៅពេល​យុទ្ធនាការ​របស់​យើង​សម្រប​តាម​ទស្សនិកជន​ដែលមាន​ចំណេះដឹង​។

​នៅពេលដែល​វីដេអូ​អំពី​និន្នាការ​ឌីជីថល​ត្រូវបាន​បញ្ជូនទៅ​អតិថិជន​របស់​ក្រុមហ៊ុន Socialyse ពួកយើង​នៅតែ​បើកចំហ​សម្រាប់​ការចែករំលែក​បន្ត​។ កិច្ចការ​ទាំងនេះ​អាចធ្វើ​បាន​ដោយ​ទាក់ទង​ក្រុមហ៊ុន Socialyse តាមរយៈ​អ៊ីមែល​៖ [email protected]

​អំពី​ក្រុមហ៊ុន Havas Socialyse

Havas Socialyse ជា​ក្រុមហ៊ុន​ចុងក្រោយ​នៃ​បណ្តាញ​អ្នកជំនាញ​ឌីជីថល​របស់​ក្រុមហ៊ុន Socialyse សកល ដែលមាន​ការិយាល័យ​បម្រើការ 39 កន្លែង និង​ប្រតិបត្តិការ​នៅក្នុង 80 ប្រទេស​។ ជាមួយ​ការផ្តល់ជូន​នូវ​សេវាកម្ម​ឌីជីថល 360 ដឺ​ក្រេ ក្រុមហ៊ុន Havas Socialyse មាន​បុគ្គលិក​ចម្រុះ​ជាតិ​សាសន៍​ពោរពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ ដែល​បង្កើន​លទ្ធភាព​ដំណើរការ​តាម​ក្រុមហ៊ុន Havas និង​ក្រុមហ៊ុន​ដៃគូ​សហការ Vivendi Group ជាស​កល​៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម